ដោយ:បូកគោ/កំពត៖ឥទ្ធិពលភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី៣ខែតុលាឆ្នាំ២០២២ បានបណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋជាង២៣០ខ្នងរងការខូចខាត។

លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣ ខែតុលា មានភ្លៀងផ្គរន្ទះបានកើតឡើង និងបោកបក់ប៉ះលើភូមិសាស្ត្រនៃឃុំអង្កោល ឃុំត្រពាំងព្រីងនិង ឃុំត្រពាំងសង្កែ។ជាបឋមគិតត្រឹមវេលាម៉ោង១០:៣០យប់ថ្ងៃដដែលករណីគ្រោះធម្មជាតិនេះបានធ្វើឱ្យផ្ទះចំនួន២៣៤ខ្នងរងការខូចខាត។ក្នុងនោះផ្ទះចំនួនប្រាំមួយខ្នងបានដួលរលំទាំងស្រុង៕សរន / N