ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់អនុសា សន៍៤ចំណុចដល់មហាសន្និបាតក្រុមប្រឹ ក្សាអូឡាំពិកអាស៊ីលើកទី៤១

មហាសន្និបាតក្រុមប្រឹ ក្សាអូឡាំពិកអាស៊ីលើកទី៤១រាជធានីភ្នំពេញថ្ងៃទី៤ខែតុលាឆ្នាំ២០២២

ទី១៖ នៅថ្ងៃនេះមានការចូលរួមយ៉ាងសក ម្មពីប្រទេសសមាជិកដែលមានបទពិសោធ ន៍ជាច្រើនឆ្នាំក្នុងវិស័យកីឡាខ្ញុំសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សានិងចែករំលែកនូវឧត្ត មានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះពាក់ ព័ន្ធទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឈ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។

ទី២៖ សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀតនៅតាមបណ្ដាប្រទេសសមាជិកដើម្បីលើកកម្ពស់វិស័ យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ចជាពិសេសទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេស ចរណ៍បៃតងដើម្បីពង្រឹងមិត្តភាពសាម គ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

ទី៣៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិកក្រុមប្រឹ ក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ក្រុម ប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះ បណ្តាលនិងការអភិវឌ្ឍ កម្រិតបច្ចេកមទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។

ទី៤៖ ខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសសមាជិកនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបានដើម្បីឱ្យការរៀបចំការប្រ កួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់ ៕