​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត​លោក សា្វន​តេ ប៉ា​បូ​(Svante Paabo)​បាន​ឈ្នះ​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ​២០២២​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​តុលាចំពោះ​ការរកឃើញ​របស់លោក​ទៅលើ​​ការវិវឌ្ឍ​របស់​មនុស្ស​ដែល​ផ្តល់​ការយល់ឃើញ​កាន់តែ​សំខាន់​អំពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង និង​អ្វី​ដែល​ធ្វើអោយ​យើង​ខុសប្លែក​ពី​អំបូរ​មនុស្ស​ជំនាន់​មុន​ដែលបាន​ផុត​ពូជ​អស់​ទៅហើយ​។​

​លោកប៉ា​បូ បាន​ដឹកនាំ​ការបង្កើត​តិច​និច​ថ្មី​ដែល​អនុញ្ញាត​អោយ​អ្នកសិក្សា​ស្រាវជ្រាវ​ប្រៀបធៀប​ហ្សែ​ន​របស់​មនុស្ស​សម័យ​ទំនើប​និង​មនុស្ស​អំបូរ​បុរាណ​ផ្សេងៗ​ដូចជា​នាំ​ង​ដឹតាល់​(Neanderthals )​និង​ដឺ​នី​សូ​វ៉​ង់​(Denisovans)​។​

​នៅពេល​ឆ្អឹង​មនុស្ស​បុរាណ​អំបូ​រនាំង​ដឹតាល់​ត្រូវបាន​រកឃើញ​ដំបូង​ក្នុង​សតវត្សរ៍​ទី​១៩ តាមតែ​រយៈ​វិភាគ​DNA​របស់​វា វា​បាន​ជួយ​អោយ​អ្នកវិទ្យាសាស្ត្រ​អាច​យល់ដឹង​កាន់តែ​ពេញលេញអំពី​ទំនាក់ទំនងរ​វា​ងអំបូរ​​មនុស្ស ។​វា​រួម​មាន​ពេល​ដែល​មនុស្ស​សម័យ​ទំនើប​និង​មនុស្ស​អំបូ​រនាំង​ដឹតាល់​ខុសគ្នា ក្លាយ​ជា​អំបូរ​ផ្សេងគ្នា និង​កំណត់​ថា​វា​មាន​អាយុ​បរមាណ​៨០០.០០០​ឆ្នាំមុន នេះ​បើ​តាម​លោកស្រី អាន់​ណា វ៉េ​ដែល​(Anna Wedell)​ប្រធាន​គណៈកម្មាធិការ​រង្វាន់​ណូបែល​។

​លោកស្រី​បាន​និយាយថា «​លោកប៉ា​បបូ និង​ក្រុម​របស់​លោក​ក៏​បាន​រកឃើញ​គួរអោយ​ភ្ញាក់ផ្អើល​ផង​ដែរ​ថា លំហូរ​ហ្សែ​ន​បាន​កើតចេញ​ពី​អំបូរ​មនុស្ស​នាំ​ង​ដឹតាល់ មកកាន់​អំបូរ​អូ​ម៉ូ (Homo)​ដែល​រួមមាន​​មនុស្ស​ឆ្លាត​សម័យ​ទំនើប​និង​ថា​ពួកគេ​មាន​កូនចៅ​រួមគ្នា​ក្នុង​អំឡុងពេល​រួម​រស់នៅ​ជាមួយគ្នា​»​។​

​ការផ្ទេរ​ហ្សែ​នរវា​ង​អំបូរ​អូ​មីណា​(hominin)​ប៉ះពាល់​អំ​ពី​របៀប​ដែល​ប្រព័ន្ធ​ស៊ាំ​នៃ​អំបូរ​មនុស្ស​សម័យ​ទំនើប​ប្រតិកម្ម​ចំពោះ​ជំងឺឆ្លង ដូចជា​វីរុស​កូរ៉ូណា​។​ប្រជាជន​នៅ​ក្រៅ​ទ្វីបអាហ្វ្រិក​មាន​ហ្សែ​ន​នាំ​ង​ដឹតាល់​(Neanderthals)​មួយ​ទៅ​ពីរ​ភាគរយ​។​

​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត​លោក សា្វន​តេ ប៉ា​បូ ទទួល​រង្វាន់​ណូបែល​សរី​ស​សាស្ត្រ ឬ​វេជ្ជសាស្ត្រ ឆ្នាំ​២០២២ ចំពោះ​ការរកឃើញ​ការវិវឌ្ឍ​មនុស្សលោក​

​ប៉ា​បបូ និង​ក្រុម​របស់​លោក​ក៏​បាន​ដក​DNA​ចេញពី​ឆ្អឹង​ម្រាមដៃ​តូច​មួយ​ដែល​ត្រូវបាន​រកឃើញ​ក្នុង​ល្អាង​ភ្នំ​មួយ​នៅ​ស៊ី​បេរី ដែល​បាន​នាំ​ដល់​ការ​ស្គាល់​អំបូរ​មនុស្ស​បុរាណ​ថ្មីៗ​ដែល​គេ​ហៅ​ថា​ពួក​ដឺ​នី​សូ​វ៉ង់​(Denisovans)​។​

​វ៉េ​ដែល បាន​ពណ៌នា​ការរកឃើញ​នេះ​ថា​ជា​«​របកគំហើញ​ដ៏​ភ្ញាក់ផ្អើ​មមួយ​»​ដែល​នៅ​ទីបំផុត​វា​បាន​បង្ហាញថា​មនុស្ស​អំបូ​រនាំង​ដឹតាល់​និង​ដឺ​នីសូ​វ៉ង់​ជា​ក្រុម​មនុស្ស​បងប្អូន​គ្នា​ដែល​ខ័ណ្ឌ​ចែកពី​គ្នា​ប្រមាណ​៦០០.០០០​ឆ្នាំមុន​។​ហ្សែ​ន​ពួក​ដឺ​នី​សូ​វ៉ង់​ត្រូវបាន​រកឃើញ​នៅក្នុង​មនុស្ស​សម័យ​ទំនើប​នៅ​អាស៊ី​និង​អាស៊ីអាគ្នេយ៍​ចំនួន​៦​ភាគរយ​។​

​លោកស្រី វ៉េ​ដែល​បាន​បន្តថា «​តាមរយៈ​បញ្ចូល​គ្នា​ក្រោយ​ការធ្វើ​ចំណាក់ស្រុក​ចេញពី​អាហ្វ្រិក ពួក​មនុស្ស​អំបូ​អូ​ម៉ូ កាន់តែ​ធ្វើអោយ​ប្រសើរ​ឳ​កាស​រស់​របស់​ពួកគេ​ក្នុង​បរិយាកាស​ថ្មី​។​ឧទាហរណ៍​ជនជាតិ​ទី​បេតិ៍​​រួម​ហ្សែ​ន​ជាមួយ​ពួក​ដឺ​នី​សូ​វ៉ង់​ដែល​ជួយ​ពួកគេ​អោយ​រស់នៅ​ក្នុង​រយៈ​កំពស់​ខ្ពស់​។​

​នី​លស៍​-​ហ្គោ​រ៉ង់ ឡាស​សុន​(Nils-Göran Larsson)​សមាជិក​គណៈកម្មាធិកា​រ​ណូបែល​បាន​ប្រាប់​សារព័ត៌មាន​ថា «​សា្វន​តេ ប៉ា​បូ បាន​រកឃើញ​បន្សំ​ហ្សែ​ន​របស់​សាច់​ញាត់​ជិត​បំផុ​ររបស់​យើង គឺ​មនុស្ស​​អំបូរ នាំ​ង​ដឹតាល់​(Neanderthals )​និង​ដឺ​នី​សូ​វ៉​ង់​(Denisovans)​និង​ការខុស​គ្នា​តិចតួច​រវាង​ទំរង់​មនុស្ស​ដែល​ផុត​ពូជ​និង​ពួកយើង​សព្វថ្ងៃ​។​វា​ផ្តល់​ការយល់ដឹង​ដ៏​សំខាន់​ទៅលើ​មុខងារ​រាងកាយ​​របស់​យើង​និង​របៀប​ដែល​ខួរក្បាល​របស់​យើង​បាន​អភិវឌ្ឍ​»។

​លោក សា្វន​តេ ប៉ា​បូ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មាន​ការ​រំភើបចិត្ត​ណាស់​ដោយ​ដឹងថា លោក​ទទួល​រង្វាន់​ណូបែល​។

​ប៉ា​បូ អាយុ​៦៧​ឆ្នាំ ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​អាល្លឺម៉ង់​នៅ​សកល​វិទ្យាល័យ​ក្រុង​មុយ​និច និង​វិទ្យាស្ថាន​មែ​កស៍ ប្លង់ខ៍​(Max Planck )​អំពី​ការវិវត្តន៍​មនុស្ស​។​លោក​ជា​កូនប្រុស​របស់​លោក ស៊ូ​ន ប៊ែក​ស្តម​(Sune Bergstrom)​ដែល​ក៏​បាន​ទទួល​រង្វាន់​វេជ្ជសាស្ត្រ​នៅ​ឆ្នាំ​១៩៨២៕