ដោយៈសុខុម / ស្ទឹងត្រែងៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន ខេត្តស្ទឹងត្រែង បានប្រកាសដល់ម្ចាស់ម៉ូតូ ដែលបាត់កន្លងមក សូមឱ្យយកឯកសារ ពាក់ព័ន្ធ ទៅផ្ទៀងផ្ទាត់ ក្រោយពីសមត្ថកិច្ច រឹបអូសបានចំនួន ៣៤ គ្រឿង នៅក្រុងស្ទឹងត្រែង។

លោក ទូច តារា ស្នងការរង​ទទួលដឹកនាំការងារនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន និយាយឱ្យដឹងថាៈ គោលដៅទទួលបញ្ចាំ នៅក្នុងក្រុងស្ទឹងត្រែង ដែលកម្លាំងសហការ ចុះត្រួតពិនិត្យលើម៉ូតូបញ្ចាំ ដើម្បីផ្ទៀងផ្ទាត់ឯកសារ មានចំនួន ៦ ទីតាំង ដោយមានការ ចូលរួមពីស្ថានប័នអយ្យការ អមសាលាដំបូង និងអាជ្ញាធរក្រុង។ នៅក្នុងប្រតិបត្តិការ ត្រួតពិនិត្យផ្ទៀងផ្ទាត់ម៉ូតូ និងឯកសារ មានម៉ូតូចំនួន ៣៤ គ្រឿង ត្រូវបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីផ្សព្វផ្សាយជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលបាត់ម៉ូតូ កន្លងមក យកឯកសារមកផ្ទៀងផ្ទាត់ និងទទួលយកម៉ូតូ ត្រឡប់ទៅវិញ។
ចំណែកម៉ូតូដែលរកពុំទាន់ឃើញម្ចាស់ មន្ត្រីជំនាញ នឹងកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ដើម្បីបន្តនីតិវិធីបន្ត៕ V / N