ដោយ៖ ប-ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមដំណើរដោយលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានចុះ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ទឹកភ្លៀង នៅស្ថិតភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

កម្លាំងជួយសង្រ្គោះ ដោយមានទូកសម្រាប់ជួយសង្រ្គោះ កំពុងប្រចាំការ តាមដានស្ថាន ភាពទឹកជំនន់ និងត្រៀមជួយសង្រ្គោះ។

លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំ បានបន្តថាៈ ដោយឥទ្ធិពលជ្រលងសម្ពាធទាប ប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រ និងទឹកធ្លាក់មកពីប្រទេសថៃ អាចបណ្តាលឲ្យមានទឹកជំនន់។ ក្នុងនោះ លោកបានប្រគល់ភារកិច្ចមួយចំនួន ដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីធានាការអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា៕ V / N