ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគហ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឥ្យគណៈកម្មាធិការជាតិអូឡាំពិ កកម្ពុជាជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេសនិងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះ បណ្តាលនិងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតដែលអាចធ្វើទៅបានដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទួលាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។

សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានជំរុញបែបនេះក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ រាជធានីភ្នំពេញថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២២នៅ សណ្ឋាគារសុខា រាជធានីភ្នំពេញ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានសូមអំពាវនាវដល់បណ្តាប្រទេសសមាជិកនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅ បានដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់ ៕