ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាឆ្នាំនេះគឺជាឆ្នាំដ៏មមា ញឹកនិងមានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានកម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិ បត្តិ ការសន្តិសហវិជ្ជមាននិងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយ រាល់បញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្មនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿននិងចីរភាពនៃការអភិវឌ្ឍសម្រាប់ជោគវាសនាសន្តិសុខតំបន់ ការអភិវឌ្ឍនិង វិបុលភាពរួម។

រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិជា ប្រទេសគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរព្រមទាំងបានកែប្រែវិបត្តិដ៏ធំចំពោះមុខនេះឱ្យទៅជាកាលានុវត្តភាពក្នុងការជំរុញការអនុ វត្តការដ្ឋានកែទម្រង់សេដ្ឋកិច្ចសំខាន់ៗឱ្យកាន់តែស៊ីជម្រៅរាជរដ្ឋាភិបាលក៍បានដាក់ឱ្យអនុវត្តវិធានការកែទម្រង់ព្រមទាំងវិធានការគាំទចាំបាច់នានាសំដៅស្តារនិងជំរុញកំណើ នសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់និងជំរុញវិស័យឯកជន ទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្មនិងវិនិយោគដើម្បីចាប់យកកាលានុ វត្តភាពថ្មីៗដែលកើតចេញពីការប្រែប្រួលនិន្នាការនានាក្នុងពិភពលោកជាពិសេសការផ្លាស់ប្ដូរ និងការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម និងការកើនឡើងនៃការប្រើប្រាស់បច្ចេ កវិទ្យាជឿនលឿនថ្មីៗនិងបច្ចេកវិទ្យា ឌីជីថលទាំងក្នុងក្របខណ្ឌប្រទេសតំបន់ និងសកល។

សម្តេចតេជោបានបន្តថា៖៖សុខសន្តិភាពនិងភាពជោគជ័យនេះបង្កលក្ខណៈអំណោយផលដល់កម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗក៍ដូចជាការជួប ជុំមហាគ្រួសារក្រុម ប្រឹក្សាអូឡាំពិកទាំង ៤៥ ប្រទេសនាពេលនេះ ៕