ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការកត់សម្គាល់ថាតំបន់អាស៊ីពិតមែនមានប្រជាជនច្រើនក៏ប៉ុន្តែមិនប្រាកដថាមានប្រជាជនពូកែៗសម្រាប់ប្រកួតទទួលបានពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ ។សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្តថាទោះជាយ៉ាងណាការ ប្រកួតយកមេដៃជាកត្តាមួយ,កត្តាមួយទៀតដែលសំខាន់ដែរនោះគឺកត្តាសីលធម៌កីឡា។ក្នុងន័យនេះសម្ដេ ចតេជោ ហ៊ុន សែន បានផ្ដល់ជាទស្សនឲ្យមានការពិភាក្សានិងការ ប្រកាន់ភ្ជាប់ក្នុងការគោរពនូវក្រមសីលធម៌កីឡានៅពេលប្រកួត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះទៅកាន់លោក Raja Randhir Singh ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ីដែលដឹកនាំគណៈប្រតិភូកីឡាអញ្ជើញចូលរួមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នឹងត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនៅព្រឹឆកថ្ងៃទី ៤ ខែ តុលា ២០ ២២នៅសណ្ឋាគារសុខាភ្នំពេញ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖នៅក្នុងជំនួបនេះលោក Raja Randhir Singh ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានជម្រាបសម្តេចតេជោថាលោកពិតជារីករាយណាស់ដែលបានដឹកនាំគណៈប្រតិភូកីឡាអញ្ជើញចូលរួមមហា សន្និបាតនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ។

លោកបានវាយតម្លៃខ្ពស់ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនជាមួយនឹងមានការអភិវឌ្ឍវិស័យកីឡានិងមានពហុកីឡដ្ឋានជាតិមរកតតេជោយ៉ាងល្អសម្រាប់ការប្រកួតស៊ីហ្គេមនៅពេលខាងមុខ ។ លោកមានជំនឿយ៉ាងមុតមាំលើសមត្ថភាពកម្ពុជាក្នុងការរៀបចំការប្រកួត Sea Gamesនៅពេលខាងមុខ ទទួលបានជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ីនូវការកត់សម្គាល់ថាតំបន់អាស៊ីយើងពិតមែនមានប្រជាជនច្រើនក៏ប៉ុន្តែមិនប្រាកដថាមានប្រជាជនពូកែៗសម្រាប់ប្រកួតទទួលបានពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ ។ សម្តេចតេជោបានបន្តថាទោះជាយ៉ាងណាការប្រកួ តយកមេដៃជាកត្តាមួយ,កត្តាមួយទៀត ដែលសំខាន់ដែរនោះគឺកត្តាក្រមសីលធម៌កីឡា ។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឲ្យមានការពិភាក្សានិងការប្រកាន់ភ្ជាប់ក្នុងការគោរពក្រមសីលធម៌កីឡានៅពេលប្រកួត ៕