បន្ទាយមានជ័យ​៖ លិខិត​ជូនដំណឹង​ផ្សាយ​ជា​សាធារណៈ របស់លោក តូច សា​រ៉ា ក្រឡាបញ្ជី សាលាដំបូង​ខេត្តបន្ទាយមានជ័យ សូម​ជូនដំណឹង​ដល់ ឈ្មោះ ជឹម វាសនា ភេទ​ប្រុស អាសយដ្ឋាន​ផ្ទះ​លេខ​១៨៥ ភូមិ​សន្សំ​កុស​ល្យ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​ចុង​ចម្លើយ​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​លេខ ០១ ចុះ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១ សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានកំណត់​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលក្រម ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ២:៣០​នាទី រសៀល ដោយ​ដីកាកោះ និង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​បញ្ជូនទៅ​ចុង​ចម្លើយ​បាន​រក្សាទុក​នៅ​នឹង ក្រឡាបញ្ជី ដែល​សាមីខ្លួន​អាចមក​ទទួល​នៅ​ការិយាល័យ​ក្រឡាបញ្ជី​នៅ​រាល់​ម៉ោង​ធ្វើការ​។​

​បាន​បិទ​ផ្សាយ​ដីកាកោះ និង​លិខិត​ជូនដំណឹង​ស្តីពី​ការបញ្ជូន​តាម​ការផ្សាយ​ជា​សាធារណៈ នៅ​កន្លែង​សម្រាប់​បិទ​ផ្សាយ​ជា​សាធារណៈ នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​នៅ​សាលាសង្កាត់​បឹងទំពុន ដែលជា​លំនៅដ្ឋាន​ចុងក្រោយ​របស់​ចុង​ចម្លើយ​ស្ថិត​នៅផ្ទះ​លេខ​១៨៥ ភូមិ​សន្សំ​កុស​ល្យ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕​