​បន្ទាយមានជ័យ​៖ លិខិត​ជូនដំណឹង​ផ្សាយ​ជា​សាធារណៈ របស់លោក តូច សា​រ៉ា ក្រឡាបញ្ជី សាលាដំបូង​ខេត្តបន្ទាយមានជ័យ សូម​ជូនដំណឹង​ដល់ ឈ្មោះ យ៉ង់ យុន ភេទ​ស្រី សញ្ជាតិ​ខ្មែរ អាសយដ្ឋាន​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​ចុង​ចម្លើយ​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​លេខ ២៧៧ ចុះ​ថ្ងៃទី​០៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២១ បានកំណត់​កាលបរិច្ឆេទ​នៃ​នីតិវិធី​ទាញហេតុផល​ដោយផ្ទាល់​មាត់ ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ២:៣០​រសៀល ដោយ​ដីកាកោះ និង​ឯកសារ​មួយចំនួន​ដែល​ត្រូវ​បញ្ជូនទៅ​ចុង​ចម្លើយ​បាន​រក្សាទុក​នៅ​នឹង​ក្រឡាបញ្ជី ដែល​សាមីខ្លួន អាចមក​ទទួល​នៅ​ការិយាល័យ​ក្រឡាបញ្ជី​នៅ​រាល់​ម៉ោង​ធ្វើការ ។​

​បាន​បិទ​ផ្សាយ​ដីកាកោះ និង​លិខិត​ជូនដំណឹង​ស្តីពី​ការបញ្ជូន​តាម​ការផ្សាយ​ជា​សាធារណៈ នៅ​កន្លែង​សម្រាប់​បិទ​ផ្សាយ​ជា​សាធារណៈ នៅ​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ និង​នៅ​សាលាសង្កាត់​ផ្សារកណ្តាល ដែលជា​លំនៅដ្ឋាន​ចុងក្រោយ​របស់​ចុង​ច​ម្លើ​យ​ស្ថិតនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕​