ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពេលនេះកំពុងទទួលជួបពិភាក្សាការងារទ្វេរភាគីជា មួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

បន្ទាប់ពីជំនួបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ២រវាងលោកបណ្ឌិត ហង់ ជួនណា រ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជានិងលោក Osvaldo Vento Montiller ប្រធានវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានៃសា ធារណរដ្ឋគុយបាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជានិងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានៃសាធារណៈរដ្ឋគុយបា ។ ឯកសារទី២ ចុះហត្ថលេខាដោយលោក Rodrigo Malmierca Díaz រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិនិយោគបរទេសនៃសាធារណរដ្ឋគុយបានិងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា​លើ​កម្មវិធី​សហប្រតិបត្តិការនិង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ក្រសួង​វប្បធម៍ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណៈរដ្ឋគុយបាសម្រាប់រយៈពេល( ២០២២-២០២៧) ។

សូមបញ្ជាក់ថាលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជានៅម៉ោងជាង១៖៣០នាទីរសៀ លថ្ងៃទី០៤ខែតុលាឆ្នាំ ២០២២នេះដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ទស្សនកិច្ចលើករបស់នាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជាធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។ ទស្សនកិច្ចនេះធ្វើឡើងរយៈពេលតែ ១០ ប៉ុណ្ណោះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី២នៅក្នុងប្រទេសគុយបាកាលពីថ្ងៃ ទី ២៤ និង ២៥ ខែកញ្ញា ៕