ដោយៈពលជ័យ/ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់បញ្ចប់មុខតំណែងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួនបីរូប ។

យោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២បានត្រាស់បង្គាប់បញ្ចប់តំណែង លោក គង់ មុនីកា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រីមន្ត្រី, លោក អ៊ី មុយលី ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់មានឋានៈស្មើរដ្ឋមន្ត្រី និងលោក តុល ប្រាសាទ ពីមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានឋានៈស្មើអនុរដ្ឋលេខាធិការ៕
សូមជូនខ្លឹមសារព្រះរាជក្រឹត្យ

លោក គង់ មុនីកា (រូបថតហ្វេសប៊ុក លោក គង់ មុនីកា)