យន្តហោះ​អី​រាង​ចម្លែក​ម្ល៉េះ​! តើ​វា​ដូច​បក្សី ឬ​បា​ឡែ​ន​?

1961
ចែករម្លែក

ប្រសិនបើ ក្រឡេកមើល តែមួយ ភ្លែត អ្នកខ្លះ ប្រាកដជា លាន់មាត់ ហើយ ចោទ ជា សំណួរ ថា តើ វា ជា បក្សី ? ជា យន្តហោះ ? ជា បា ឡែ ន ? តែ នេះ ជា យន្តហោះ Airbus ថ្មី សន្លាង មួយគ្រឿង ឈ្មោះ BelugaXL កំពុង ទទួល បានការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ដោយសារ វា មាន រូបរាង ដូច សត្វ ។

យន្តហោះ ថ្មី ដ៏ ចម្លែក នេះ ត្រូវ បានដាក់ បង្ហាញ នៅ សប្តាហ៍ នេះ ក្នុង ទីក្រុង ទូ លូ ស (Toulouse) ប្រទេស បារាំង ។ ក្រុមហ៊ុន បាន អះអាងថា យន្តហោះ នេះ ត្រូវបាន រចនា ឡើង មាន រាង ស្រដៀង នឹង បា ឡែ នស បេ លូ ហ្គា (Beluga) ។

ហើយ ដើម្បី ស្ទង់ មតិ ចង់ដឹងថា តើ វាទ ទួលបាន ការចាប់អារម្មណ៍ ខ្លាំង ប៉ុណ្ណា បុគ្គលិក ទូទៅ របស់ Airbus ត្រូវ បានស្នើ សុំឱ្យ បោះឆ្នោត គាំទ្រ គំនិត រចនា សម្រាប់ យន្ដហោះ នេះ ហើយ ជា លទ្ធផល បុគ្គលិក ៤០ ភាគរយ បាន សម្តែង ការស្រឡាញ់ ពេញចិត្ត ៕ ប្រែ សម្រួល : ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម