ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំឲ្យគុយបាពិនិត្យពិចារណាជំរុញកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជា បន្ថែមទៀតជាពិសេសលើវិស័យសុខាភិបាលនិងវិស័យដទៃទៀតដែលរួមមានវិស័យកីឡា,វិស័យវិនិយោគនិងវិស័យព័ត៌មានជាដើម ។ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេរភាគីជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានាល្ងាចថ្ងៃទី ៤ ខែ តុលា ២០២២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

 

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា៖សម្ដេចតេជោ ហ៊ុន សែននិងលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានផ្លាស់ប្ដូរ ទស្សនៈគ្នាទៅវិញទៅមកពាក់ព័ន្ធបញ្ហាតំបន់និងបញ្ហាពិភពលោក។

 

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានជម្រាបជូនសម្ដេចតេជោពីស្ថានភាពទូទៅនៅប្រទេសគុយបាពាក់ព័ន្ធនឹងស្ថានភាពគ្រប់គ្រងកូវីដ១៩ និង ស្ថានភាពគ្រប់គ្រងសេដ្ឋកិច្ច ។ លោក  បានសម្ដែងឆន្ទៈក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ក្នុងនោះគឺឈរ លើមូលដ្ឋានទំនាក់ទំនងដែលមានស្រាប់ជំរុញ ការអនុវត្តនៅរាល់អនុស្សារណៈទាំងឡាយណាដែលបានចុះហត្ថលេខាហើយដែលក្នុងនោះរួមមានទាំងវិស័យអប់រំ,វិស័យសុខាភិបាល វិស័យវប្បធម៌ និង វិស័យដទៃទៀត ។

ជាការឆ្លើយតបសម្ដេចតេជោបានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រីគុយបាហើយក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងនិងជំនួបជ័យរបស់ប្រទេសគុយបា ក្នុងការស្រាវជ្រាវលើវិស័យសុខាភិបាលនិងផលិតបានវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនៅកូវីដ១៩ ។ ជាមួយនេះសម្ដេចតេជោបានស្នើសុំឲ្យគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាលនិងវិស័យដទៃទៀតរួមមានវិស័យកីឡា,វិស័យវិនិយោគនិងវិស័យព័ត៌មានជាដើម ។

បន្ទាប់ពីជំនួបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២រវាងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជា ណាចក្រកម្ពុជានិងលោកOsvaldo Vento Montiller ប្រធានវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានៃសាធារណរដ្ឋគុយបាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័ យអប់រំកាយនិងកីឡារវាងក្រសួងអប់រំ យុវ ជន និង កីឡានៃព្រះរាជាណាចក្រកម្ពុជានិងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានៃសាធារណៈរដ្ឋគុយបា ។ ឯកសារទី២ចុះហត្ថលេខាដោយលោក Rodrigo Malmierca Díaz រដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្មនិងវិនិយោគបរទេសនៃសាធារណរដ្ឋគុយបានិងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះ រាជាណាចក្រកម្ពុជា​លើ​កម្មវិធី​សហប្រតិ បត្តិការនិង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ក្រសួង​វប្ប ធម៍ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងវប្បធម៌នៃសាធារណៈរដ្ឋគុយបាសម្រាប់រយៈពេល( ២០២២- ២០២៧) ។

សូមបញ្ជាក់ថាលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេស កម្ពុជានៅម៉ោងជាង១៖៣០នាទីរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ ២០២២ នេះដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ទស្សនកិច្ចលើករបស់នាយករដ្ឋមន្ត្រីគុយ បាមកកាន់កម្ពុជាធ្វើឡើងតបតាមការអញ្ជើ ញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ។ ទស្សនកិច្ចនេះធ្វើឡើងរយៈពេលតែ១០ប៉ុណ្ណោះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី២នៅក្នុងប្រទេសគុយបាកាលពីថ្ងៃទី ២៤ និង ២៥ ខែកញ្ញា ៕