ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះ​ស្រី​ស្រី​ឦសាន​វរ្ម័ន (​សសរ​) បាន​សម្ពោធ និង​ដាក់ឱ្យ​ប្រើប្រាស់​ពិព័រណ៍​ស្តីពី “​ព្រះរាជទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​របស់​ព្រះបាទ​ស៊ីសុវត្ថិ​”​គ្រា​ដំបូង នៃ​ការស្វែងយល់​ចិត្ត​គ្នា​រវាង​ខ្មែរ និង​បារាំង ក្រោម​អធិបតីភាព​របស់លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ ជាតិ នៃ​កម្ពុជា ដែលមាន​ការចូលរួម ពី​សំណាក់​លោក ហ្សា​ក់កេស ប៉េ​ឡេ​ត​( Jacques Pellet)​ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំ​នៅ​ព្រះរាជា ណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ថ្នាក់ដឹកនាំ​តំណាង ក្រសួង​-​ស្ថាប័ន​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​,​វិស័យ​អប់រំ​និង​ទេសចរណ៍​អ្នកជំនាញ​សិក្សា​ស្រាវជ្រាវ​ជាតិ​និង​អន្តរជាតិជាច្រើនរូប ។​ពិព័រណ៍ក៏បើកឱ្យ​សាធារណៈជនចូលទស្សនាចាប់ពីថ្ងៃទី៤ខែតុលាតទៅដែរ។

ធនាគារជាតិ​នៃ​កម្ពុជា​សម្ពោធ​ពិព័រណ៍​ស្តីពី ” ព្រះរាជទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​របស់​ព្រះបាទ​ស៊ីសុវត្ថិ ” គ្រា​ដំបូង​នៃ​ការស្វែងយល់​ចិត្ត​គ្នា​រវាង​ខ្មែរ និង​បារាំង​(រូបថត៖ធនាគារជាតិនៃកម្ពុជា)

​ប្រភព​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​ពិព័រណ៍​ស្តីពី​ព្រះរាជទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​របស់​ព្រះបាទ​ស៊ីសុវត្ថិ​ដែល​បាន​សម្ពោធ​កាលពី​ល្ងាច ថ្ងៃ​ចន្ទ​ទី​៣​ខែតុលា​គឺជា​ពិព័រណ៍​បណ្តោះអាសន្ន​លើកដំបូង​របស់ សារមន្ទីរ​សសរ​ដែល​ឆ្លុះបញ្ចាំង​ពី​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​អតីត​ព្រះរាជា​ខ្មែរ ព្រះបាទ​ស៊ីសុវត្ថិ ដំបូង​គេបាន​យាង​ទៅ​លោកខាងលិច និង​បាន​បន្សល់ទុក​ស្នា​ព្រះ​ហ​ស្ថ​ដ៏​សំខាន់​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយនៅក្នុង​បុព្វហេតុ​ជាតិ​៖ ការទទួលបាន​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ការខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​បារាំង​និង​ការលើកកម្ពស់​អរិយធម៌​វប្បធម៌​ប្រពៃណី​(​របាំ​ព្រះរាជ​ទ្រព្យ​) លើ​ឆាក​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដ៏​ល្អ​ផូរផង់​នៅក្នុង​តំបន់​នៃ​ជ្រោយ​ឥណ្ឌូចិន និង​ភាព​ប៉ិនប្រសប់​ផ្នែក​ការទូត​របស់​ព្រះអង្គ ។​

​ពិព័រណ៍​នេះ នឹង​បើកទទួល​ការចូល​ទស្សនាដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​៤ ខែតុលា​នេះ​តទៅ​៕​សរន​

ធនាគារជាតិ​នៃ​កម្ពុជា​សម្ពោធ​ពិព័រណ៍​ស្តីពី ” ព្រះរាជទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​របស់​ព្រះបាទ​ស៊ីសុវត្ថិ ” គ្រា​ដំបូង​នៃ​ការស្វែងយល់​ចិត្ត​គ្នា​រវាង​ខ្មែរ និង​បារាំង​(រូបថត៖ធនាគារជាតិនៃកម្ពុជា)