ដោយៈ ឈុំ រ៉ា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​/ត្បុងឃ្មុំ៖​នៅ​ថ្ងៃអាទិត្យ ទី​០២ ខែតុលាឆ្នាំ​២០២២ ក្រុមការងារ​ថត​ខ្សែភាពយន្ត​ឯកសារ​នៃ​ក្រសួង​ព័ត៌មាន​ដឹកនាំ​ដោយឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រួមជាមួយ​អាជ្ញាធរ​រដ្ឋបាល​ស្រុក​មេមត់​ចំនួន​១៥​នាក់​រួមមាន​៖ ១) ឯ​ឧ​ត្ត​ម ជា ច័ន្ទ​បរិបូរណ៍ ២) ជា ច័ន្ទ​ផល្លា ៣) មាស ប៊ុន សាន ៤) អ៊ុំ និ​មួន ៥) ផល ចន្ទ​ភិ​រក្ស ៦) ជា សុ​ធន់ ៧) គង់ សុវណ្ណ​បញ្ញា ៨) ខាន់ វ​ឌ្ឍ​នា ៩) ធី​ន ស៊ី​ថាច ១០) ទូច សុ​វី ១១) ញឹក នៅ ១២) ទី លី​ហ្វា​ន់ ១៣) ប៉ឹង ប៊ុនថន ១៤) សុទ្ធ កុសល ១៥) វ៉ន វ៉ាន បាន​អញ្ជើញ​មក​ទស្សនកិច្ច និង​ថត​ភាពយន្ត​ឯកសារ​ក្រោម​ចំណងជើង​ថា «​កម្ពុ​ជាមុន​នឹងមាន​ថ្ងៃនេះ​» នៅ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​ចាប់ពី​ម៉ោង​៨:០០ ដល់​ម៉ោង​១០:៣០​ព្រឹក​។

ក្រុមការងារ​ថត​ខ្សែភាពយន្ត​ឯកសារ​ក្រសួង​ព័​ត៌​និង​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

លោក ញឹក នៅ គឺជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​មេមត់ និង​ជា​អភិបាលរង​នៃ​គណៈអភិបាល ស្រុក​មេមត់​មានប្រសាសន៍ថា នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង​នេះ គឺជា​ទីតាំង​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួមជាមួយ​យុទ្ធ​មិត្ត​បួនរូប​ទៀត​ធ្វើដំណើរ​នៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្នើសុំ​ជំនួយ​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម គឺជា​កន្លែង​មួយ​សម្រាប់​យុវជន និង​សិស្សានុសិស្ស​ចូលមក​សិ​ស្សា​ពី​ប្រវត្តិសាស្ត្រ ជាពិសេស​គឺ​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។

​ចំណែក កញ្ញា ទី លី​ហ្វា​ន់ អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​មេមត់ មានប្រសាសន៍ថា ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ នៅពេលដែល​បាន​មកដល់​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម និង​បាន​ជួប​ប្អូនៗ​ដែល​ធ្វើ​ការងារ​នៅទីនេះ​។ នៅពេល​ចូលដល់​ខាងក្នុង​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម នាង​ខ្ញុំ​កាន់តែ​ចាប់អារម្មណ៍​ទៅលើ​ការតាំងពិព័រណ៍​រូបភាព ផ្ទាំងគំនូរ ផ្ទាំង​ផែនទី ដែល​គួរ​ឲ្យ​អារម្មណ៍​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​តំបន់​កោះ​ថ្ម ជាពិសេស​រូបគំនូរ​ដែ​ល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​៤​រូប​ទៀត​ធ្វើដំណើរ​ឆ្ពោះទៅ​កសាង​កងកម្លាំងប្រដាប់អាវុធ ដើម្បី​វាយ​ផ្ដួលរំលំ​របប​ខ្មែរក្រហម​។ រូបគំនូរ​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការលះបង់​អាយុជីវិត​របស់​មេដឹកនាំ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។

​អ្នក​ផលិត​ខ្សែភាពយន្ត និង ពិធី​ការិនី បាន​មានប្រសាសន៍ថា ពេល​ខ្ញុំ​មកដល់​តំបន់​នេះ ខ្ញុំ​មានការ​ចាប់អារម្មណ៍​។ តំបន់​នេះ គឺជា​តំបន់​មួយ​ដែល​បង្ហាញ​ពី​ទីតាំង​ប្រវត្តិសាស្ដ្រ​ហើយក៏​ជា​ទឹកដី​ប្រវត្តិសាស្ត្រ​ដំបូង​ដែល​នាំមក​នូវ​សន្តិភាព​។ ចុងក្រោយ ខ្ញុំ​ចង់​ឲ្យ​យុវជន​ទាំងអស់គ្នា​ត្រូវ​ចងចាំ និង​ដឹង​ច្បាស់​ថា តើ​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​សង្គ្រាម​កើតឡើង​ទៀត​។ មើល​ពី​គំរូ​អ្នកដឹកនាំ​កំពូល​របស់​ប្រទេស​កម្ពុជា គាត់​លះបង់​ណាស់​ទម្រាំ​ទទួលបាន​សន្តិភាព បើ​យុវជន​មានការ​ធ្វេសប្រហែស​នឹង​ធ្វើ​ឲ្យ​មាន​សង្គ្រាម​កើតឡើង​ម្តងទៀត​ពិបាក​ណាស់​៕សរន

បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​ធ្វើ​បទ​បង្ហាញ​ទៅកាន់​ក្រុមការងារ​ថត​ខ្សែភាពយន្ត​ឯកសារ​ក្រសួង​ព័ត៌មាន​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​ធ្វើ​បទ​បង្ហាញ​ទៅកាន់​ក្រុមការងារ​ថត​ខ្សែភាពយន្ត​ឯកសារ​ក្រសួង​ព័ត៌មាន​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


សកម្មភាព​ថត​ខ្សែភាពយន្ត​ពីលើ​អាកាស​នៅ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)