ឆេ​ល​ស៊ី កំពុង​ចរចា​ជាមួយ​ក្លិប CSKA Moscow ដើម្បី​ផ្ទេរ​ខ្សែបម្រើ អា​ឡិ​កសាន់ ហ្គោ​ឡូ​វីន​

946
ចែករម្លែក

ក្លឹប​ឆេ​ល​ស៊ី​បាន​ផ្តួចផ្តើម​ការចរចា​ជាមួយ​តំណាង​របស់​កីឡាករ អា​ឡិ​កសាន់ ហ្គោ​ឡូ​វីន (Aleksandr Golovin) ខ្សែបម្រើ​របស់​ក្លឹប CSKA Moscow ។​

​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ត្រូវបាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ដោយ​ក្លឹប​នៅ​ពហុកីឡាដ្ឋាន Stamford Bridge អស់​រយៈពេល​ជាង​មួយឆ្នាំ ហើយ​ក្លឹប​អា​សេណ​ល​ក៏​ចាប់អារម្មណ៍ នឹង​កីឡាករ​រូបនេះ​ដែរ​។​
​ ​
​ហ្គោ​ឡូ​វីន គឺជា​គោលដៅ​ផ្ទេរ​កាលពីដើម​រដូវក្តៅ​របស់​ក្លឹប​ធំៗ​មួយចំនួន​នៅ​តំបន់​អឺរ៉ុប ប៉ុន្តែ​កាន់តែ មានការ​ចាប់អារម្មណ៍​ច្រើនឡើង​បន្ទាប់ពី​បង្ហាញ​សមត្ថភាព​នៅ​វើ​ល​ខាប់​សម្រាប់​ក្រុម​ជម្រើស ជាតិ​រុស្ស៊ី​។​
​ ​
​កីឡាករ​វ័យក្មេង​រូបនេះ​បង្កើត​ឱកាស​ពីរលើក​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ហើយ​បាន​ជួយ​ក្រុម​រុស្ស៊ី​ឡើង មក​វគ្គ​១៦​ក្រុម​ចុងក្រោយ​។
​ ​
​ក្លឹប​យក្ស​អ៊ីតាលី Juventus បានដាក់​សំណើ​ផ្ទេរ​នៅ​រដូវ​កាល​ទិញដូរ​នេះ ប៉ុន្តែ​ពួកគេ​ផ្តល់​តម្លៃ ទាប​ជាង​ការទាមទារ​របស់​ក្លឹប CSKA ដែលមាន​ទឹកប្រាក់​២៥​លាន​ផោន​។​
​ ​
​នៅពេលនេះ ក្លឹប​ឆេ​ល​ស៊ី​ហក់​ចូល ខណៈ​ក្លឹប​នេះ​ត្រៀម​រុះរើ​ក្រុម​ឡើងវិញ​។ ពួកគេ​ក៏​ចាប់អារម្មណ៍ នឹង​ខ្សែបម្រើ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic) របស់​ក្លឹប Dortmund ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អា​ឡិ​កសាន់ ហ្គោ​ឡូ​វីន (Aleksandr Golovin)

ទីតាំងផ្សាយពាណិជ្ជកម្ម