ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង  នៅថ្ងៃទី៥​ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព នៃការរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២២ នៅទន្លេវ៉ៃគោ​ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ២៩-៣០ ​ខែតុលា ខាងមុខនេះ នៅសាលប្រជុំ “អគារឃ” សាលាខេត្តស្វាយរៀង ។

បន្ទាប់ពីលោក លោកស្រី ប្រធានអនុគណៈកម្មការនីមួយៗ​បានលេីកឡេីងពីវឌ្ឍនភាព ការងាររបស់ខ្លួន​លោកអភិបាលខេត្ត បានណែនាំជំរុញបន្ថែម ដល់អនុគណៈកម្មការ ទាំងអស់ បន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ច ដែលមានកំណត់ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យទទួលបានលទ្ធផលល្អ ថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ ត្រូវពិនិត្យ និងអនុវត្តឲ្យបាន រួចរាល់ជាស្ថាពរ មុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផល ជោគជ័យតាមការគ្រោងទុក៕ V / N