ដោយ៖​រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអញ្ញើញមកការិយាល័យច្រកចេញចូលតែមួយ ដើម្បីចុះហត្ថលេខាដោយផ្ទាល់ លើឯកសារនីត្យានុកូលកម្ម ជូនបងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈមមាញឹក យ៉ាងណាក្តី ។

គេមើលឃើញថា លោកអភិបាល៧មករា បានយកចិត្តទុកដាក់ក្នុងការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ដែលបានមកស្នើសុំសេវា នៅការិយាល័យច្រកចេញចូល តែមួយ ខណ្ឌ៧មករា បានឆាប់រហ័សទាន់ចិត្ត ទាន់ពេលវេលា និងមានតម្លាភាព ទៀតផង ៕/V-PC