​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពាក្យបណ្តឹង​តុលាការ​មួយ​ពី​លោកស្រី អេន​ជេ​លីណា ចូ​លី កាលពី​ថ្ងៃ​អង្គារ​ទី​៤​តុលា​បាន​ចោទប្រកាន់ថា នៅលើ​ជើងហោះហើរ​ឆ្នាំ ២០១៦ ប្រ៊ែត ភី​ត​បាន​ចាប់​ក្បាល​​លោកស្រី ហើយ​អង្រួន​លោកស្រី បន្ទាប់មក​បាន​ច្របាច់​ក​កូន​របស់​ពួកគេ ហើយ​វាយ​កូន​ម្នាក់​ទៀត នៅពេលដែល​ពួកគេ​ព្យាយាម​ការពារ​ម្តាយ​។​

​ការពណ៌នា​អំពី​ការរំលោភ​បំពាន​នៅ​លើ​ជើងហោះហើរ​ឯកជន​នេះ​បាន​កើតឡើង​ក្នុងពេល​មាន​ពាក្យបណ្តឹង​ដាច់ដោយឡែក​មួយ​ដែល​លោកស្រី​ចូលី​បាន​ប្តឹង​នៅ​ក្នុង​ជម្លោះ​របស់​ប្តី​ប្រពន្ធ​នេះ​អំពី​ផ្ទះ​និង​​ក្រុមហ៊ុនស្រា​ទំពាំងបាយជូរ​នៅ​ប្រទេស​បារាំង ដែល​ពួកគេ​មាន​សហកម្មសិទ្ធិ​។​

​អ្នក​តំណាង​ម្នាក់​របស់​ភី​ត ដែល​គេ​មិន​អនុញ្ញាត​ឱ្យ​និយាយ​ជា​សាធារណៈ បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​ចូ​លី​ហើយ​បាន​ហៅ​ការ​ចោទ​ទាំងនោះ​ថា​ជា​”​គំនិត​ចាស់គំរិល​មួយ​​ផ្សេង​ទៀត​ដែល​បាន​ត្រឹម​បង្ក​គ្រោះថ្នាក់​ដល់​គ្រួសារ​តែ​ប៉ុណ្ណោះ​”​។​

​ការចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​លើ​យន្តហោះ​ដំបូង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ភ្លាមៗ​បន្ទាប់​ពី​ការហោះហើរ ប៉ុន្តែ​របាយការណ៍​ដំបូង​គឺ​មិន​ច្បាស់លាស់​ហើយ​ព័ត៌មាន​លម្អិត​ត្រូវបាន​លាក់បាំង​​នៅក្នុង​ឯកសារ​លែងលះ និង​ការស៊ើបអង្កេត​ដោយ FBI​និង​នាយកដ្ឋាន​សេវាកម្ម​កុមារ​និង​គ្រួសារ​ខោ​ន​ធី​ឡូ​សអាន់​ជើ​ឡេស​ដែល​ទាំងពីរ​នេះ​បាន​រកឃើញ​ថា​មិន​ចាំបាច់​មា​នំ​ណាត់​ការ​ផ្លូវច្បាប់​ណា​​មួយ​ប្រឆាំង​នឹង​ភី​ត​ទេ​។​

​ចៅក្រម​បាន​ផ្តល់ឱ្យ​ភី​ត​នូវ​សំឡេង ៥០-៥០ លើ​ការ​ឃុំគ្រង​កូនៗ បន្ទាប់ពី​សវនាការ​បិទ​ទ្វារ ដែល​ក្នុងនោះ​ការចោទប្រកាន់​ត្រូវបាន​ចាក់ផ្សាយ​។ ប៉ុន្តែ​ក្រោយមក​តុលាការ​ឧទ្ធរណ៍​បាន​ដកសិទ្ធិ​ចៅក្រម​ឯកជន​សម្រាប់​ការ​មិន​បង្ហាញ​ពី​ទំនាស់​ផលប្រយោជន៍​ដែល​អាច​កើតមាន​បន្ទាប់​ពី​បណ្តឹង​ពី​លោកស្រី​ចូលី ដោយ​ចាត់ទុក​ការសម្រេច​នេះ​ជា​មោឃៈ​។​

​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នៃ​ការចោទប្រកាន់​ត្រូវបាន​លាតត្រដាង​នៅ​ដើមឆ្នាំ​នេះ នៅពេល​ដែល​បណ្តឹង​របស់​ចូលី​ប្រឆាំងនឹង FBI​ជុំវិញ​សំណើ​ច្បាប់​ស្តីពី​សេរីភាព​ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​​សាធារណៈ​៕

​រូបភាព​ចូលី​និង​ភីត​ចូលរួមការ​បញ្ចាំងភាពយន្ត​នៅ​ឡូ​សអាន់​ជេ​ឡេស​ដាច់ដោយឡែក​ពីគ្នា​នៅ​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០១៩​