​ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​:នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ នា​ថ្ងៃទី​០៤​ដល់​០៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ អមដំណើរ ដោយ​អាជ្ញាធរ​ស្រុក ខេត្ត​ជាច្រើនរូប បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​ពលរដ្ឋ​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ព្រះនេត្រព្រះ​និង​ស្រុក​ភ្នំស្រុក​.​និង​ចំនួន ១៦៨​គ្រួសារ លើ​៣​ឃុំ នៅ​ស្រុក​មង្គល​បូរី ។​

​អំណោយ​ទាំងនោះ​ត្រូវបាន​នាំយកទៅ​ចែក​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ព្រះនេត្រព្រះ មកពី​៨​ភូមិ​ក្នុង​ឃុំ​ភ្នំ​លៀប និង​ពលរដ្ឋ​រងគ្រោះ​៦​ភូមិ ក្នុង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក​ចំនួន និង មួយចំនួនទៀត​នៅ​ស្រុក​មង្គល​បូរី ។​

​ពលរដ្ឋ​ទាំងនេះ ជា​ពលរដ្ឋ​ក្រីក្រ ជន​ងាយ​រងគ្រោះ ចាស់ជរា​និង​ស្ត្រី​មានផ្ទះ​ពោះ ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​ខ្លាំង​។

​អំណោយ​ដែល​ទទួលបាន​មាន ឃី​ត​១ មាន​សំភារៈ​ដូចជាៈ​១-​ត្រីខកំប៉ុង មី ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ ទឹក​សុទ្ធ សា​រ៉ុង និង ថវិការ​មួយចំនួនទៀត ។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ យោធា និង​អាជ្ញាធរ​ពាក់​ព​ន្ធ័ ទូទាំង​ខេត្តបន្ទាយមានជ័័យ ដែល​តែងតែ​យកចិត្តទុកដាក់ បំពេញ តួរ​នាទី ភារកិច្ច​ការងារ​ស្នូល ការងារ​សង្គម និង​ការជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ៕ N