ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានដាក់​បញ្ជារ​អោយ​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​មន្ទីរ​អង្គភាព​ជុំវិញ​ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​សហការ​រួមគ្នា​ត្រៀម​បង្ការ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង ដែល​បាន​ជន្លៀស​មក​នៅ​ទីទួល​សុវត្ថិភាព នេះ​បើតាម លោក ឈឿង ក្រៃ​យ៉ុង អភិបាលរង​ខេត្ត បាន​ថ្លែង​អោយដឹង​បន្ទាប់ពី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤០ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២​។​

​លោក ឈឿង ក្រៃ​យ៉ុង បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ននេះ​ក្នុង​ខេត្តបន្ទាយមានជ័យ​កំពុង​រង​នៅ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ហើយ​ពួកគាត់​មួយចំនួន​បាន​បង្ខំចិត្ត​ជម្លៀស​ទៅ​រស់នៅ​កន្លែង​ទីទួល​មាន​សុវត្ថិភាព​ក្នុងនោះ​គ្រួសារ​រង​ផលប៉ះពាល់​ចំនួន ៩.២១៨​ខ្នង​ផ្ទះ មនុស្ស​រាយ​៤០.៦៣៧​នាក់ ហើយ​មាន ស្លាប​ចំនួន​១៤​នាក់ លិច សាលារៀន​៥៩​កន្លែង វត្ត​អារាម​១៧​វត្ត មណ្ឌល​សុខភាព​៣​កន្លែង និង​ទឹក​ហូរ​កាត់​ផ្លូវ​ចំនួន ៤៦៣​ខ្សែ សរុប​២៩៣.៣១៥​មែត្រ​។​

​លោក ប្លែក វ៉ា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត បានធ្វើការ​អំពាវនាវ​សូមឱ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព អនាម័យ​ឱ្យបាន​ជាប់​ជាប្រចាំ និង​សូម​ប្រុងប្រយ័ត្ន​ខ្ពស់ សត្វ​អាសិរពិស ពិសេស​ក្មេង​តូចៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ព្រោះ​ពេលនេះ​វា​ជា​រដូវ​ទឹក​ឡើង​។​ N