ដោយៈទេពកង្រី/កំពង់ឆ្នាំង: លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានដឹកនាំក្រុមការងារមនុស្សធម៌សហការជាមួយអាជ្ញាធរមូលដ្ឋាននាំយកអំណោយជា អង្ករ ស័ង្កសី( ៦៥សន្លឹក) មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ អាវរងា មុង ជែលលាងដៃនិងថវិកាមួយ ចំនួនដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នីទៅប្រគល់ជូនប្រជាពលរដ្ឋពីរគ្រួសារដែលត្រូវបានខ្យល់
កន្រ្តាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង កាលពីយប់ថ្ងៃទី៣ ខែតុលា នៅឃុំកំពង់អុស ស្រុកជលគិរី ។

គ្រួសារប្រជាពលរដ្ឋរងគ្រោះឈ្មោះ អ៊ុន ផល្លា រស់នៅភូមិគៀនតាម៉ា ឃុំកំពង់អុសនិងឈ្មោះ រដ្ឋ សំអាត ភេទប្រុស ជាអតីតយុទ្ធជនពិការ៕ N