​ប្រែ​សម្រួលៈ​បំំ​ណង​(​ដេល្លី​ម៉េល​)៖ នាវា​ដឹក​យន្តហោះ​ទំនើប​និង​ថ្មី​បំផុត​របស់​កងទ័ពជើងទឹក​អាម៉េរិក​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​លើកដំបូង​ទៅចូលរួមហ្វឹកហាត់ជាមួយកម្លាំង​ក្នុង​អង្គការ​ណា​តូ​កាលពីថ្ងៃអង្គារចំ​ពេល​រុស្ស៊ី​ធ្វើ​​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​នាវា​USS Gerald R. Ford បាន​ចាកចេញ​ពី​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​ណត​ហ្វូល​(Norfolk) រដ្ឋ​វី​ជីញ៉ា​(Virginia) ជាមួយ​នាវា​ពិឃាត​ជាច្រើន​និង​នាវាចម្បាំង​ដែល​ផ្សំ​បានជា​ក្រុម​​នាវា​វាយប្រហារ​របស់​នាវា​ដឹក​យន្តហោះ​មួយ​។​Ford​នឹង​ចូលរួម​ជាមួយ​នា​វា​មកពី​ប្រទេស​បារាំង អាល្លឺម៉ង់​និង​ស៊ុយអែត​សំរាប់​សមយុទ្ធ​ផ្សេងៗ រួម​មាន​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក​នៅក្នុង​មហាសមុទ្រ​​អា​ត្លង់​ទិច​។​

​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រាំពីរ​ខែ​ក្រោយ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​និង​ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​និង​លោក​ខាងលិច​។​

​ប្រ៊ែត​លី ម៉ា​ធី​ន​(Bradley Martin) អ្នកសិក្សា​ស្រាវជ្រាវ​អំពី​គោលនយោបាយ​មួយរូប បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AP​កាលពី​សប្តាហ៍​មុន​ថា សមយុទ្ធ​នេះ​នឹង​ជា​ការបង្ហាញ​សមត្ថភាព​របស់​យោ​​ធា​អាម៉េរិក​និង​ការគាំទ្រ​ណា​តូ​។​

USS Ford ជា​វា​នា​ដឹក​យន្តហោះ​ស៊េរី​Ford​ថ្មី​របស់​កងទ័ពជើងទឹក​អាម៉េរិក​។​វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដាក់​បាន​យន្តហោះ​ច្រើន​ជាង​មុន​ តែ​ដំណើរការ​ជាមួយនឹង​ទាហានជើងទឹក​តិច​ជាង​នាវា​មុន​​ៗ​។​តាមពិត​វា​ត្រូវ​បាន​បញ្ជូន​ចេញ​ធ្វើ​ប្រតិបត្តិការ​កាល​ពី​ប្រាំ​ឆ្នាំមុន​ក្រោម​ដាក់អោយ​ដំណើរការ តែ​ជួប​បញ្ហា​ច្រើន​រួម​មាន​ប្រព័ន្ធ​បញ្ជូន​យន្តហោះ​និង​ជណ្តើរយោង​នាំ​កាំ​ជ្រួច និង​គ្រាប់បែក​៕

​នាវា​ដឹក​យន្តហោះ​ថ្មី​និង​ទំនើប​ចុង​ក្រោយ​របស់​អាម៉េរិក​ចេញ​ទៅ​ធ្វើ​សមយុទ្ធ​ជា​មួយ​ណា​តូ​