ទំនើប​! មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ សម្រាប់​សត្វ​ដេក​

1530
ចែករម្លែក

ជាទូទៅ សណ្ឋាគារ​ទូទាំង​ពិភពលោក​ត្រូវបាន​សាងសង់ឡើង​សម្រាប់​បម្រើភ្ញៀវ​ជាម​នុស្ស ពោលគឺ​មិនដែល​ឮថា​សណ្ឋាគារ​ណា​សាងសង់​សម្រាប់​សត្វ​ដេក​នោះទេ​។​

​ទោះជា​យ៉ាងណា អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល​ដែល​សណ្ឋាគារ​សម្រាប់​សត្វ​មាន​យ៉ាងពិត​ប្រាកដ​។​

សណ្ឋាគារ​ប្រណីត​មួយ​លំដាប់​ផ្កាយ​ប្រាំ នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក ត្រូវបាន​សាងសង់ ជាពិសេស​សម្រាប់​សុនខ ដោយមាន​បម្រើ​សេវាកម្ម​ពិសេស​ដូចជា​បន្ទប់​ធំ​គ្រែ​២ អាហារ អាង​មុជទឹក កន្លែង​ស្ប៉ា និង​កន្លែង​ហាត់ប្រាណ​ជាដើម​។

​សណ្ឋាគារ​ដែលមាន​ឈ្មោះថា Barkingham Pet Hotel ខាងលើនេះ​មាន​ទាំង​កាមេរ៉ា Webcam ទៀតផង ដូច្នេះ​ម្ចាស់​ដែលមាន​ការព្រួយបារម្ភ​អាច​ទូរស័ព្ទ​ចូល និង​ពិនិត្យមើល​ស្ថានភាព​សត្វ​របស់ ខ្លួន​យ៉ាង​ឡូយ​។​

​ហើយ​ខាង​សណ្ឋាគារ​បាន​ប្រាប់ថា តម្លៃ​សម្រាប់​ការ​ស្នាក់នៅ​មួយ​យប់​គឺមាន​ចាប់ពី ៥៩ ដុល្លារ​សម្រាប់​បន្ទប់​ធ​ម្ម​តា​ដល់ ៩៩ ដុល្លារ​សម្រាប់​បន្ទប់​ពិសេស​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម