ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ៖អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ ខេត្តនាព្រឹកថ្ងៃទី៥ខែតុលាបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងនាំយកអំណោយ របស់រាជរដ្ឋាភិបាលផ្ដល់ជូនពលរដ្ឋរងការលិចលង់ផ្ទះសម្បែងនៅចំណុចអូរបាក់ចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ ចំណុចអូរបាក់សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ ក្នុងនោះប្រជាពលរដ្ឋចំនួន២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព។ រីឯ៦គ្រួសារទៀតត្រូវបាន នាំយកអំណោយទៅផ្ដល់ជូនផ្ទាល់ដល់លំនៅឋានដែលរងការលិចលង់។

អំណោយដែលយកទៅផ្ដល់ដល់ពលរដ្ឋនាពេលនេះ​រួមមាន​ អង្ករ​ តង់ មី​មី-ប៊ីចេង ទឹទឹកស៊ីអ៊ីវនិងត្រីខ​កំប៉ុង៕សរន