ដោយ:ភ្នំដែក/ព្រះវិហារ៖អំណោយឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារត្រូវបានយកទៅចែកជូនពលរដ្ឋក្នុងក្រុងព្រះវិហារចំនួន៦៤គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំណាងឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី កាលពីរសៀលថ្ងៃទី៤​ ខែតុលាបាននាំយកអំណោយរបស់ឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែតចែកដល់ពលរដ្ឋចំនួន៦៤គ្រួសារ ដែលរងផលប៉ះពាល់ទឹកជំនន់។

អំណោយមាន អង្ករ ត្រីកំប៉ុង មី តង់និងថវិកាមួយចំនួន៕សរន