ដោយៈតាតារិទ្ធ(ភ្នំពេញ)៖នៅព្រឹកទី៦ខែតុលាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុ វិស័យកម្ពុជាឆ្នាំ២០២២»ក្រោមប្រធាន បទ«ការស្តារកម្ពុជាឡើងវិញ៖ការអភិ វឌ្ឍប្រកបដោយនិរន្តរភាពបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។

 

សន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនា ញបើកកិច្ចពិភាក្សាលើប្រធានបទនានាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គមដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈមនិងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។សន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជា»ធ្វើឡើងជារៀងរាល់ឆ្នាំរយៈ ពេល១៣ឆ្នាំមកហើយ។នៅឆ្នាំ២០២០ និង ២០២១ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យខកខានការរៀបចំនូវវេទិកាដ៏មាសារសំខា ន់មួយនេះ។ នៅឆ្នាំ២០២២នេះវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍ ន៍កម្ពុជាហៅកាត់ថាCDRIសហការជាមួយក្រុមហ៊ុនជីពម៉ុង ក្រុមហ៊ុនជី ហ្គៀ គ្រុបដោ យមានការគាំទ្រពីកម្មវិធីជំនួយរបស់អូស្ត្រា លីផងនោះសន្និសីទ«ចក្ខុវិស័យកម្ពុជា» ត្រូវបានរៀបចំឡើងវិញ។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»រៀបចំធ្វើឡើងក្រោមប្រធា នបទ«ការស្តារកម្ពុជាឡើងវិញ៖ការអភិ វឌ្ឍប្រកបដោយនិរន្តរភាពបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។

សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០ នាក់មកពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៃរាជរដ្ឋាភិបាលកម្ពុជាស្ថានទូតបរទេសតំណាងបេសកកម្មការទូតបរទេស នានាប្រចាំកម្ពុជាទីភ្នាក់ងារអង្គការសហ ប្រជាជាតិវិស័យឯកជនដៃគូអភិវឌ្ឍន៍ស្ថា ប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវនិងអង្គ ការមិនមែនរដ្ឋាភិបាលជាតិ- អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ ៕