ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោក ឯក ឃុនដឿន អភិបាល ខណ្ឌឫស្សីកែវ រួមជាមួយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹកទន្លេ តាមបណ្ដាសង្កាត់ ក្នុងខណ្ឌឫស្សីកែវ និងបានជួបសួរ សុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ចាស់ជរា ដែលមានលំនៅដ្ឋាន កំពុងលិចលង់ដោយ ការកើនឡើង នៃទឹកទន្លេ ។

ក្រោយពីបានពិនិត្យស្ថានភាពទឹកទន្លេរួច លោកអភិបាលខណ្ឌ បានដាក់ផែនការជូន រដ្ឋបាលសង្កាត់ នៅតាមដងទន្លេ ឱ្យចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងគ្រោះ ៕ V / N