ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​បិសាច​ក្រហម Man U នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​ផ្ទះ​របស់​ក្រុម Omonia Nicosia នៅក្នុង​ក្របខ័ណ្ឌ Uefa Europa League វគ្គ​ជម្រុះ​តាម​ពូ​ល​ជុំ​ទី​៣ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​ពិត​ណាស់​ពួកគេ​ជា​ក្រុម​រំពឹង​ឈ្នះ​យ៉ាង​ងាយស្រួល​លើ​គូ​ប្រជែង​របស់​ខ្លួន​។ ដោយឡែក ក្រុម​កាំភ្លើង​ធំ Arsenal ក៏​រំពឹង​ឈ្នះ​យ៉ាង​ស្រួល​លើ Bodo របស់ន័​រវែ​សនៅក្នុង UEL ផងដែរ​។​

​ក្រុម​ផ្សេង​ទៀត​ដែល​រំពឹង​ឈ្នះ​ខ្ពស់​ក្នុង​ក្របខ័ណ្ឌ UEL & UECL នៅ​ថ្ងៃនេះ​គឺ West Ham, Monaco, Lazio, Sociedad, AZ និង Fiorentina​។

​ការព្យាករណ៍ ៖

– Omonia Nicosia vs Manchester United

​ក្រុម​បិសាច​ក្រហម Manchester United កំពុង​ឆ្លងកាត់​ព្យុះ​ភ្លៀង​ប្រចាំ​រដូវ​កាល​នៅ​គ្រា​នេះ​។ បន្ទាប់​ពី​ទទួលបាន​លទ្ធផល​ល្អ​មួយរ​យៈមក ពួកគេ​ចាប់ផ្តើម​លេង​អន់​សាជាថ្មី​។ ពួកគេ​អន្ទះសារ​ចង់​ឈ្នះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​នឹង​ប្រឹង​យក​ឱ្យ​បាន​បី​ពិន្ទុ​ពេញ​ទល់នឹង​ក្រុម​គីឡូ​ខ្សោយ Omonia Nicosia​។​

Omonia ឈរ​នៅ​បាត​តារាង​ជាមួយនឹង​កំណត់ត្រា​ចាញ់ ១០០% ។ ពួកគេ​របូត​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុងចំណោម​ក្រុម​ទាំងអស់​ក្នុង​ការប្រកួត​នេះ ហើយ​ពួកគេ​ក៏​ស៊ុត​បាន​តិច​បំផុត​ផងដែរ​។​

​ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​ស៊ី​ប ដែល​ខ្សោយ​ជាង​ក្របខ័ណ្ឌ English Premier League ដែល​គេ​ចាត់ទុក​ជា​លី​ក​ល្អ​បំផុត​នៅ​អឺរ៉ុប​។​

​ហើយ​សូម្បី​តែ​នៅក្នុង​លី​ក​ក្នុងស្រុក​ដ៏​ខ្សោយ​នេះ ក៏ Omonia លេង​មិន​បាន​ល្អ​ដែរ​។ រដូវ​កាល​មុន ពួកគេ​បាន​បញ្ចប់​នៅ​ពាក់កណ្តាល​តារាង​ខាងក្រោម ហើយ​ត្រូវ​ចូលរួម​ប្រកួត​ជម្រុះ​ដើម្បី​ដង្ហើម​រស់​នៅក្នុង​លី​ក​។​

​ហើយ​លើក​នេះ ពួកគេ​ឈរ​នៅ​លេខ ១០ ក្នុង​តារាង​ដែលមាន ១២ ក្រុម និង​មាន​កំណត់ត្រា​ចាញ់ ១០០% លើកលែង​តែ​ការ​ស្មើ​១​ប្រកួត​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រុម​បិសាច​ក្រហម​បាន​ជួបប្រទះ​នឹង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​នៅក្រោម​ស្នាដៃ​របស់​គូ​ប្រជែង​ជូរចត់​របស់​ពួកគេ ហើយ​ពួកគេ​អន្ទះអន្ទែង​ចង់​កែប្រែ​ស្ថានការណ៍​ឡើងវិញ​។ លើសពីនេះ​ទៀត ពួកគេ​មិន​អាច​ប្រថុយ​ខកខាន​ឡើងទៅ​វគ្គ​បន្ត​នៅ Europa នោះទេ​។ ពួកគេ​ខកចិត្ត​រួច​ទៅ​ហើយ​ចំពោះ​ការ​ដែល​មិន​បាន​លេង​ក្នុង UCL​។​

​យោង​លើ​ហេតុផល​ខាងលើ យើង​រំពឹង Manchester United ឈ្នះ​ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​កីឡដ្ឋាន Neo GSP ក្នុង​លទ្ធផល​ទស្សន៍ទាយ ១-៤៕

Man U សង្ឃឹម​លុត Omonia Nicosia ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ ក្រោយ​ចាញ់ Man City ទ​ក់សាច់