សម្តេចតេជោបញ្ជាក់ថារាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋនៅក្នុងភូមិព្រះដាក់នៅឡើយនោះទេ។ រាជរដ្ឋាភិបាលកំពុងសិក្សាពីការស្តារបារាយណ៍ខាងកើត ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់ ៣០ម៉ឺនម៉ែត្រគូប។ ការស្តារបារាយនេះ គឺអាចនឹងប៉ះពាល់ជាមួយពលរដ្ឋខ្លះនៅភូមិព្រះដាក់។
សម្តេចតេជោ បានប្រកាសថា សម្តេចនឹងបញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកស្រី ភឿង សកុណា ទៅជួបប្រជាពលរដ្ឋ៕