បុណ្យសព អា​លី​យ៉ា ទោះបីជា​ស្ងាត់​ក៏មាន​អ្នកសិល្បៈ​គ្នាឯង​ជួយ​

2436
ចែករម្លែក
  • 99
    Shares

ដោយ​: បូ​រិ​ន​/ ភ្នំពេញ​:  តារា អា​លី​យ៉ា ដែល​បានទទួល​មរណភាពភ្លាមៗ និង​ធ្វើ​ពិធី​បុណ្យសព​ត្រឹមតែ​មួយថ្ងៃ ក្រោយពី​លោក​អាចារ្យ​គិតថា​ថ្ងៃ​ល្អ​បំផុត​សម្រាប់​ពិធី​បុណ្យសព​នាង​។ ពិធីបូជាសពកាលពីថ្ងៃទី២៩ខែមិថុនា​ទោះបីជា​ពិធី​បុណ្យសព​របស់​នាង​ស្ងាត់​និង​ប្រញាប់​យ៉ាងណាក្តី​ក៏ មាន​អ្នកសិល្បៈ​ជាច្រើន​នាំគ្នា​ទៅ​ចូល​បុណ្យ​និង​ជួយ​រៀបចំ​ពិធី​បូជា​។​

បុណ្យសពតារា អាលីយ៉ា

​ព័ត៌មាន​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​របស់ អា​លី​យ៉ា មិនទាន់បាន​មួយ​សប្តាហ៍​ផង ស្រាប់តែ​នាង​បានទទួល​មរណភាព ដែល​បន្សល់ទុក​នូវ​ការសោកស្តាយ​អាឡោះអាល័យ​ចំពោះ​ការបាត់បង់​សិល្បការិនី​រូបនេះ​។ ទាំង​អ្នក​ធ្លាប់​ស្គាល់​នាង និង​មិន​ធ្លាប់បាន​ស្គាល់​នាង​ជាច្រើន​សុទ្ធតែ​បាន​ចូលរួម​ចែករំលែក​ពេលវេលា​ទ្រព្យធន និង​កម្លាំងកាយ​ចិត្ត​ក្នុងការ​ចូលរួម​ពិធី​បុណ្យសព​ដែល​រៀបចំ​ធ្វើ​នៅ​វត្ត​ទួល​អស់លោក នាង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។
​សិល្បករ​ខាងក្រៅ​ប្រទេស​ក៏បាន​ចែករំលែក​ជួយ​ដល់​ពិធី​បុណ្យសព​នេះ​ផងដែរ​ដូចជា អតីត​តារា​សម្តែង ស៊ុ​ក សុភា និង​ភរិយា អ្នកនាង​សារី​ណា បាន​ខ្នះខ្នែង​ស្វែងរក​ថវិកា​សប្បុរសជន និង​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន​ជួយ​ដល់​ពិធី​បុណ្យសព​នេះ​ភ្លាមៗ​។ ក្មួយប្រុស​ដែលជា​សាច់ញាតិ​នាង​តែ​ម្នាក់​នោះបាន​បញ្ជាក់ថា​ក្រុមគ្រួសារ​អតីត​តារា​សម្តែង​រូបនេះ​បាន​បរិច្ចាក​ថវិកា​ចំនួន​២.៤០០​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​ការជួល​មេរុ​បូជាសព ក្តារ​មឈូស​​​ដាក់​សព ផ្កា​ដាក់តាំង​លម្អរ និង​បន្ថែម​នូវ​ទឹកអប់​ម៉ាក​ល្បីៗ​ដែល​នាង​និយម​ចូលចិត្ត​ប្រើ​គ្រា​ដែល​នៅ​រសរានមានជីវិត​។


​អ្នកស្រី​ច​ន ច័ន្ទ​លក្ខិណា និង​គ្រួសារ​ក៏បាន​ជួយ​ខ្នះខ្នែង​មើល​ការខុសត្រូវ និង​ចំណាយ​នូវ​ពិធីបុណ្យ​នេះ​ផងដែរ​។ ជាមួយគ្នា​នោះ គេ​ឃើញ​មាន​វត្តមាន​សិល្បករ​ជាច្រើន​ចូលរួម និង​សប្បុរសជន​ជិត​ឆ្ងាយ​ជាច្រើន​បាន​ចូល​ជា​បច្ច័យ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​កម្មវិធី​បុណ្យសព​ដែលមាន​រយៈពេល​ខ្លី​នេះ​ឆ្លុះបញ្ចាំង​ពី​ការរួមសាមគ្គីគ្នា​រវាង​អ្នក​គាំទ្រ​សព និង​អ្នកសិល្បៈ​មួយចំនួន​។


​ក្មួយប្រុស​នាង​បាន​បញ្ជាក់ថា លោក​ពិតជា​សប្បាយចិត្ត​ដែលមាន​អ្នកសិល្បៈ​ជិត​ឆ្ងាយ និង​សមាគម​សិល្បករ​ខ្មែរ​បាន​អះអាង​ធានា​ក្នុង​ការជួយ​រៀបចំ​ពិធី​បុណ្យសព​នេះ​ឲ្យ​បាន​សមរម្យ និង​បន្ត​ទៅធ្វើ​ពិធីបុណ្យ​៧​ថ្ងៃ​ឲ្យ​នាង​បន្ត​។ លោក​កាន់តែ​សប្បាយចិត្ត​ក្រោយពី​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​អះអាងថា បច្ច័យ​ដែល​ទទួលបាន​ពី​កម្មវិធី​បុណ្យ​នេះ​នឹងត្រូវ​ចាត់ចែង​ដោយ​ត្រឹមត្រូវ​និង​ធ្វើ​ឲ្យ​វិញ្ញាណ​ខណ្ឌ​ម្តាយមីង​ខ្លួន​បាន​ទៅ​ទី​ស្ងប់ ហើយ​ប្រសិនបើ​នៅ​សេសសល់​ពី​កម្មវិធី​បុណ្យ នឹងត្រូវ​យកទៅ​សាងសង់​ចេ​តី​យ​សមរម្យ​មួយ​សម្រាប់​តម្កល់​ធាតុ​បន្ត​។
​សូម​បញ្ជាក់ដែរថា អតីត​តារា​សម្តែង និង​ពិធី​ការិនី កញ្ញា​អា​លី​យ៉ា បាន​បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​​ក្នុង​អាយុ​៤០​ឆ្នាំ ដោយសារ​ជំងឺ​សួត​ធ្ងន់ធ្ងរ​។ ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​របស់​សព​អតីត​តារា​រូបនេះ​នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៣​ខែកក្កដា​ខាងមុខនេះ​នៅក្នុង​បរិវេណ​វត្ត​ទួល​អស់លោក​​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម