ដោយៈ សុភាព/ភ្នំពេញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ចំនួន ១៧រូប ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន

អគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ចំនួន ១៧រូប ដែលទទួលភារកិច្ចមានដូចជា៖

១- នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នង ការ រង ជំនួយការដឹកនាំការងារសន្តិសុខផ្ទៃក្នុង ស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ

២- នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ជំនួយការដឹកនាំការងារព្រំដែនទទួលទិស ភូមិភាគទី៤ និងភូមិភាគ៥

នាយឧត្តមសេនីយ៍ ខេង សុមេធ

៣- នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងគ្រឿងញៀន

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ

៤- នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង ជំនួយការដឹកនាំការងារនគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងនគរបាលទេសចរណ៍

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន

៥- នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក

នាយឧត្តមសេនីយ៍ ប៉ែន វិបុល

៦- ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ឧត្តមសេនីយ៍ឯក ស ថេត

៧- ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បច្ចេកទេសសន្តិសុខ និងនាយកដ្ឋានកណ្តាលសន្តិសុខ ចារកម្ម ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Hotline ជាមួយជនបរទេស

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា

៨- ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នង ការរង ជំនួយការដឹកនាំការងារសេនាធិការដ្ឋាន

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន

៩- ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ជំនួយការដឹកនាំការងារនាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌

ឧត្តមសេនីយ៍ឯក មួង សុធា

១០- ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងគ្រប់គ្រងសន្តិសុខឯកជន

ឧត្តមសេនីយ៍ឯក អ៊ី សុខឃី

១១- ឧត្តមសេនីយ៍ឯក ឡោ សុឡង អគ្គស្នងការរង និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារជំនួយការដឹកនាំការងារគ្រប់គ្រងអាវុធជាតិផ្ទុះ នគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នគរបាលការពារបេតិកភណ្ឌ និងនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ

ឧត្តមសេនីយ៍ឯក ឡោ សុឡង

១២- ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង ជំនួយការដឹកនាំការរៀបចំផែនការការពារ និងនាយកដ្ឋានអង្គរក្ស

ឧត្តមសេនីយ៍ឯក យឹម លាង

១៣- ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន

ឧត្តមសេនីយ៍ឯក ជីវ ផល្លី

១៤- ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងបទល្មើស បច្ចកវិទ្យា

ឧត្តមសេនីយ៍ឯក ជា ពៅ

១៥- ឧត្តមសេនីយ៍ទោ លន់ សុផាត អគ្គស្នងការរង ជំនួយការដឹកនាំការងារអន្តរាគមន៍ តម្រួត បទបញ្ជា និងនគរបាលការពារ

ឧត្តមសេនីយ៍ទោ លន់ សុផាត

១៦- ឧត្តមសេនីយ៍ទោ កឹង ឃន អគ្គស្នងការរង ជំនួយការដឹកនាំការងារនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ទទួលទិសភូមិភាគ១ ភូមិភាគ២ និងភូមិភាគ៣

ឧត្តមសេនីយ៍ទោ កឹង ឃន

១៧- ឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា អគ្គស្នងការរង ជំនួយការដឹកនាំការងារយេនឌ័រ ។

ឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា