​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,​ដេល្លី​ម៉េល​)៖ ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​នៅ​ចិន​បាន​កើនឡើង​ដល់​ចំនួន​ខ្ពស់​បំផុត​ធៀប​នឹង​ការឆ្លង​ប្រចាំ​ថ្ងៃ​នៅ​រយៈពេល​ប្រមាណ​មួយ​ខែ​មកនេះ ជំរុញ​ដោយ​ការធ្វើ​​ដំណើរ​របស់​ប្រជាជន​ក្នុងអំឡុង​បុណ្យជាតិ​មួយ​សប្តាហ៍ ដោយ​បង្ក​អោយ​មាន​ការបិទ​ខ្ទប់​ជុំ​ថ្មី​មួយ​ដើម្បី​ទប់​ការរីក​រាលដាល​ជំងឺ​នៅមុន​សមាជ​បក្ស​ដ៏​សំខាន់​។​

​តេ​ស្តិ៍​រក​កូ​វីដ​១៩​នៅ​រដ្ឋធានី​ប៉េកាំង ចំ​ពេល​អាជ្ញាធរ​រឹតបន្តឹង​វិធានការ​ប្រឆាំង​កូវី​ដ​១៩​នៅមុន​សមាជ​បក្ស​នា​ពាកើកណ្តាល​ខែ​នេះ​

​ចិន​បាន​រាយការណ៍​អ្នក​ឆ្លង​ក្នុងស្រុក​ថ្មី​១.១៣៨​នាក់​សំរាប់​ថ្ងៃ​ពុធ ជា​ចំនួន​ឆ្លង​ខ្ពស់បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​០៩​កញ្ញា ក្នុងនេះ ៤៥៧​នាក់​ឆ្លង​នៅ​តំបន់​ម៉ុង​ហ្គោលី​ខាងក្នុង​ដែល​កំពុងបិ​ទ​ខ្ទប់​។​

​ក្រុង​សៀង​ហៃ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​១១​នាក់​សំរាប់​ថ្ងៃ​ពុធ ដែល​ក៏​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​ប​ផុត​ក្នុង​រយៈពេល​មួយ​ខែ​មកនេះ​ផងដែរ​។​

​ផ្នែក​ខ្លះ​នៃ​ខេត្ត​ហៃ​ណាន​ភាគខាងត្បូង ក៏​ត្រូវ​បាន​បិទ​ខ្ទប់​សាជាថ្មី ដោយ​អាជ្ញាធរ​ទីក្រុង​ហៃ​កូ​( Haikou)​បញ្ជា​អោយ​អ្នកស្រុក​ទាំងអស់​នៅក្នុង​ផ្ទះ​និង​ផ្អាក​ការធ្វើដំណើរ​តាម​មធ្យោបាយ​គមនាគមន៍​សា​​ធា​រណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ការរកឃើញ​អ្នក​ឆ្លើង​បួន​នាក់​នៅ​ពីរ​ថ្ងៃ​មកនេះ​។​ក្នុងពេល​ជាមួយគ្នា​ទីក្រុង​ទេសចរណ៍​សាន់​យ៉ា ដែល​ទើប​បប្ចប់​ការបិទ​ខ្ទប់​កាលពី​ពីរ​សប្តាហ៍​មុន បាន​ធ្វើតេស្តិ៍​រក​កូ​វីដ​ទ្រង់​​ទ្រាយ​ធំ​និង​បិទ​តំបន់​ខ្លះ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ពីរ​នាក់​កាលពី​ថ្ងៃ​ចន្ទ​។​

​តំបន់​ស៊ីន​ជាំ​ង​ដ៏​ធំ​របស់​ចិន​កំពុង​ជួប​ការ​រឹតត្បិត​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩ ។​រថភ្លើង និង​រថយន្ត​ក្រុង​ចេញ​និង​ចូល​តំបន់​ដែល​មាន​ប្រជាជន​២២​លាន​នាក់​នេះ​ត្រូវបាន​ផ្អាក​នៅ​ថ្ងៃ​៦​តុលា និង​​ចំនួន​អ្នកដំណើរ​តាម​យន្តហោះ​ត្រូវ​បន្ថយ​មក​នៅត្រឹម​៧៥​ភាគរយ​នៃ​ចំណុះ​របស់​វា​។​

​នៅ​កន្លែង​ផ្សេងទៀត ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា អ្នកស្រុក​នៅ​ក្រុង​ហ្កាង​ហាន​(Guanghan)​ក្នុង​ខេត្ត​ស៊ី​ឈ័ន ត្រូវបាន​បញ្ជា​អោយ​នៅ​ក្នុងផ្ទះ​ចាប់​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

​ការផ្ទុះកូ​វីដ​ជាច្រើន​កន្លែង​នេះ​ជា​ការ​ប្រឈម​មួយ​សំរាប់​អាជ្ញាធរ​ដែល​ខិតខំ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​នេះ​នៅ​មុន​សមាជ​បក្ស​នៅ​ពាកើកណ្តាល​ខែ​តុលា នៅពេល​ប្រធានាធិបតី​ស៊ី ជីន​ភីង ត្រូវ​​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​សំរាប់​អាណត្តិ​ទី​បី ជា​អ្វី​ដែល​មិន​ធ្លាប់​មាន​ប្រធានាធិបតី​ចិន​ណា​ធ្វើ​បាន​នា​ពេលកន្លងមក​។​

​យុទ្ធសាស្ត្រ​សូន្យ​កូ​វីដជា​ឆ្អឹងខ្នង​មួយ​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​លោក​ស៊ី ហើយ​វិធានការ​ដូចជា​ការបិទ​ខ្ទប់​ភ្លាមៗ​គួបផ្សំ​នឹង​ចត្តា​ឡី​ស័ក ត្រូវបាន​គេ​មើលឃើញ​ថា​ចាំបាច់​ដើម្បី​បញ្ចៀស​ការស្លាប់​មនុស្ស​​ច្រើន​ដូច​នៅ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក ទោះជា​ត្រូវ​ចំណាយ និង​ប៉ះពាល់​សង្គម​និង​សេដ្ឋកិច្ច​បន្តិ​ចក្តី​៕

​អ្នកក្រុង​តម្រង់​ជួរ​នៅ​ក្រុង​ក្វាង​ចូ​វ កាលពី​ថ្ងៃ​៣១​កក្កដា​ដើម្បី​តេ​ស្តិ៍​រក​កូ​វីដ​១៩