​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​ពោធិ៍សាត់ ជន់​ឡើង​ជិត​ដល់​កម្រិត​កម្ពស់​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន​ហើយ នៅ​រសៀល​ថ្ងៃទី​៦ ខែតុលា​នេះ គឺ​ទឹក​ឡើងដល់​កម្ពស់ ៤,៩៧ ម៉ែត្រ ហើយក​ទឹកស្ទឹង​ពោធិ៍សាត់ ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ៥ ម៉ែត្រ​ ​បើ​ឡើងដល់​កម្ពស់ ៥,១០ ម៉ែត្រ​នោះ គឺ​ចាប់ផ្តើម​លិច​ក្រុង នៅ​កន្លែង​ខ្លះ​ហើយ ពេលនេះ​ទឹក ស្ទឹង បាន​ឡើង​ខ្ពស់ជាង​ផ្លូវ តែ​បាន​ខឿន​សួនច្បារ​ទប់ ទើប​មិនទាន់មាន​ការលិចលង់​។