​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​មួយចំនួន​នៅ​ក្រុងព្រះសីហនុ​

849
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ប៉ូលីស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំញៀន​បាន​ម្នា​ក់នៅ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៨ ។​

​ប៉ូលីស​បាន​ប្រាប់ថា ជនសង្ស័យ ឈ្មោះ ស៊ុ សុភឿន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​គ្មាន ។​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​: ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន ១៤​កញ្ចប់​តូច ។​​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​មួយចំនួន​នៅ​ក្រុងព្រះសីហនុ​