មន្ត្រី​កាំកុងត្រូល​និង​ពាណិជ្ជកម្ម​ផ្តោតលើ​ការ​ទីតាំង​ដាក់តាំង​លក់ទំនិញ​អាហារ​និង​គុណភាព កាលបរិច្ឆេទ​ទំនិញ​

1112
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​កាំកុងត្រូល​និង​ពាណិជ្ជកម្ម​ផ្តោតលើ​ការ​ទីតាំង​ដាក់តាំង​លក់ទំនិញ​អាហារ និង​គុណភាព កាលបរិច្ឆេទ​ទំនិញ ការប្រើប្រាស អនាម័យ ការដាក់​សារធាតុ​គីមី​ហាមឃាត់​និង​ធ្វើតេស្ត​ទំនិញ​ម្ហូបអាហារ​ចម្រុះ​ផងដែរ​។​

​លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ថា មន្ត្រី​ជំនាញ​ទាំង​២ បាន​ចុះ​ធ្វើ​សកម្មភាព​ដូចខាងលើ​នៅ​នៅតាម​តូប ស្តង់ ហាង​នានា​ក្នុង​ផ្សារ​ហ៊ុយ​ឡេង សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​។​

​មន្ត្រី​កាំកុងត្រូល​បាន​យក​សំណាក​វិភាគ​លើ​ទំនិញ​ម្ហូបអាហារ​ជាច្រើន​មុខ នៃ​ប្រភេទ​ផ្សេងៗ មក​ពិនិត្យ​ធ្វើតេស្ត​បឋម និង​មក​វិភាគ​ពិសោធន៍​ក្នុង​ម​ន្ទិ​រ​ពិសោធន៍​នៃ​សាខា​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត​។ ក្នុងនោះ​ទំនិញ​ដែល​ត្រូវ​ពិសោធន៍ ប្រភេទ​ទំនិញ​មាន​ហា​នី​យ​ភ័យ​ខ្ពស់់​ដើម្បី​រកសារ​ធាតុគីមី​ដែល​ហាមឃាត់​ផងដែរ​។​

​នាឱកាស​នោះ លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា ជាការ​ទទួលខុសត្រូវ មន្ត្រី​ជំនាញ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព អនាម័យ កាលបរិច្ឆេទ សារធាតុ​គីមី​ក្នុង​ទំនិញ​ម្ហូបអាហារ ដើម្បី​ចូលរួមចំណែក​លើ​សុខទុក្ខ សុវត្ថិភាព សុខភាព​ជូន​ប្រជាជន​។ ពិសេស​ទំនិញ​មាន​កាលបរិច្ឆេទ​ប្រើប្រាស​ខ្លីៗ​ក្រោម​១​ឆ្នាំ ក្រោម​៦​ខែ ក្រោម​៣​ខែ និង​ទំនិញ​ដែល​គ្មាន​ប្រភព​ទី​ផលិត ទំនិញ​ដែល​គ្មាន​ការ​វេច​ខ្ចប់ ស្លាក​សញ្ញា​សរសេរ​ជា​អក្សរ ជាដើម​។ លោក​បន្តថា លទ្ធផល​នៃ​ការចុះ​ត្រួត​ណិ​និត្យ​លើក​នេះ ទំនិញ​ទាំងនោះ មាន​ផល​អវិជ្ជមាន​តិចតួច​។​

​មន្ត្រី​ជំនាញ​វាយតម្លៃថា នេះ​មកពី​បងប្អូន​ពលរដ្ឋ​ជា​អាជីវករ​លក់ដូរ និង​ជា​អ​ថិ​ជន​ដែល​ទិញ​ទំនិញ បាន​យល់ដឹង​ច្រើន និង​បាន​ប្រុងប្រយ័ត្ន​ពី​ទំនិញ​ចំពោះ​គុណភាព ចំពោះ​កាលបរិច្ឆេទ​ប្រើប្រាស ចំពោះ​ហា​នី​យ​ភ័យ​នៃ​សារធាតុ​គីមី​ហាមឃាត់​ជាដើម​។​

​ប៉ុន្តែ​លោក​សាន វិជ្ជា​សា​រ៉ាវុធ បាន​ស្តីបន្ទោស​ខ្លាំង​ដល់​អាជីវករ​ជា​អ្នកលក់​ម្ហូបអាហារ និង​ដល់​ម្ចាស់​ផ្សារ​ហ៊ុយ​ឡេង ដែល​បណ្តោយ​ឲ្យ​តាំង​លក់ទំនិញ​អាហារ និង​ទំនិញ​មាន​សារធាតុពុល​ក្បែរ​គ្នា តាំង​ទំនិញ​អាហារ​លើ​សាប​ស៊ីម៉ង់ត៍ គ្មាន​រាន ឬ​កំណល់​ដែល​បង្ក​ហា​នី​យ​ភ័យ​ខ្ពស់ នៃ​អនាម័យ និង​គុណភាព​និង​ខ្វះ​អនាម័យ​នៅ​ចំណុច​ខ្លះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម