ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ឈាន​មកដល់ពេលនេះ​លោកអ្នក​ធូរ​កាយ​ធូរចិត្ត​បន្តិច បន្ទាប់ពី​ជួប​ផល​លំបាក​នា​ខែ​កន្លងមក​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​កំពុងមាន​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ​ប្រការ​ណាមួយ​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ធ្វើ​អ្វីមួយ​ដែល​ធំដុំ​ផងដែរ​។​
​នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​ជា​ក្រុមហ៊ុន ជា​ជាម​ន្ត្រី​រាជ​ធា​ការ តែង​ឆ្លើយតប​លទ្ធផល​គ្រាន់​ជាទី​គាប់ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ពិសេស​អាច​ទទួលដំណឹង​ល្អៗ និង​បញ្ហាលំបាក​មួយចំនួន​បាន​ធូរស្បើយ​ផងដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏​តែង​កើតរឿង​តប់​ប្រ​ម៉​ល់​និង​មានរឿង​រកាំចិត្ត​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​គប្បី​លោភលន់​ទិញ​របស់របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​ប៉ុន្មាន​ទេ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ ជួន​ត្រូវរ៉ូវ ជួន​ពាក់មុខយក្ស​ដាក់គ្នា​ឬ​កើតការ​ប្រចែប្រច័ណ្ឌ​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក មិន​ត្រូវមាន​ក្តីសង្ឃឹម​ឱ្យ​ខ្លាំងក្លា​ពេក​ដែរ ព្រោះថា​ផល​អាក្រក់ៗ​នោះ​ក៏មាន​តាម​ជាប់​មួយចំនួន​ដែល​ត្រូវ​ពិបាក​ឆ្លងកាត់​ផង​។​ក្នុងពេល​នេះដែរ​លោកអ្នក​កើតមាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​ច្រើន​បន្តិច ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើនតែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួបប្រទះ​នូវ​បញ្ហា​មិនល្អ​យាយី ហើយ​ធ្វើ​ច្រើន​តែង​ជួប​បញ្ហា​ច្រើន​ថែមទៀត​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា ហើយ​ចង់រក​តាម​គេ​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ចាប់​តាំងតែ​ពី​ដើមខែ​នេះ​មក​លោកអ្នក​កើត​ឆ្នាំម្សាញ់​បាន​លេច​នូវ​សញ្ញា​រកាំរកូស​កើតឡើង​បន្តបន្ទាប់​។​សម្រាប់​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​គប្បី​ចៀសវាង​ពេលវេលា​ម៉ោង ១១,០០-១២,៥៩​វិនាទី​ពីព្រោះថា​តែង​អូស​បន្លាយពេល ហើយ​ភាគច្រើន​ឥតប្រយោជន៍​ថែមទៀត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ណ​យ​ទេ​៕

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​ឆ្លង​ចូល​ខែតុលា​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហើយ​សម្រាប់​បុរស​ជួប​រឿង​រាវ​មិនល្អ​យាយី​ច្រើនជាង​ស្ត្រី​។​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូ​ផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត និង​ទាស់ទែង​សម្តី​គ្នា​ឥត​សូវ​ចេះ​ចប់​ដែរ​ទេ​៕

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​ទាក់ទង​មនុស្ស​ចាស់ ឬ​មនុស្ស​ធំ​គប្បី​ប្រញាប់​ទំនាក់ទំនង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ក៏​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​ដល់​ការទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​និយាយ​ដល់​ចាស់ទុំ តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ ដូចនេះ​បើ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង ចាត់ចែង​ការងារ​នោះ​ឃើញថា​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ចំពោះ​ស្ត្រី​បើ​ធ្វើការ​ជា​មន្ត្រីរាជការ ឬ​ក្រុមហ៊ុន​ឯកជន​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ប្រសើរ​ជាង​បុរស​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​កក់ក្តៅ​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដួង​រាសី​ខែ​របស់​លោកអ្នក​ខ្ពស់ត្រដែត ហើយ​ធ្វើ​អ្វីមួយ​តែងមាន​ភាព​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​លំដាប់​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​ផងដែរ​។​សម្រាប់​បុរស​ក្នុងអំឡុង​ពេលនេះ​ជួប​បញ្ហា​តានតឹង​ច្រើន​ដូចនេះ​ត្រូវ​តាំងចិត្ត​អត់ធ្មត់​និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​នៅ​ខែ​ថ្មី​នេះ​ឃើញថា​បុរស​កើត​ឆ្នាំ​ជ្រូក​តែងមាន​គ្រោះ​យាយី ម្ល៉ោះហើយ​ឱ្យ​ប្រ​យ័​តុ្ន​ប្រយែង​បញ្ហា​តួនាទី​ការងារ ប្រាក់កាស និង​រួមទាំង​សេចក្តីស្នេហា​ផង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​ត្រជាក់ និង ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ឬ​សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕