​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋបាលបៃដិ​ន​បាន​យល់ព្រម​លើ​ការលក់មី​ស៊ីលរយៈ​ចម្ងាយ​មធ្យម​ទំនើប​តម្លៃប​៣​ពាន់​លាន​ដុល្លារ​ដល់កូ​វ៉ែត​ដើម្បី​ជួយ​ប្រទេ​សឈូង​សមុទ្រ​ពែ​ក្ស​សម្បូរ​​ប្រេង​ដ៏​តូច​មួយ​នេះ​ការពារ​ខ្លួន​។​

​ក្រសួង​ការបរទេស​បាន​ជូនដំណឹង​ដល់​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា​អំពី​ការលក់​ដែល​បាន​គ្រោងទុក​នេះ ដែល​កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់​ដែល​មនុស្ស​​ជាច្រើន​ស្តីបន្ទោស​លើ​ក្រុមប្រូក​ស៊ី​អ៊ីរ៉ង់ (​ឬ​ក្រុម​តំណាង​អ៊ីរ៉ង់​) ជាពិសេស​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​ប្រទេស​ជិតខាង​ភាគ​ខាងជើង​របស់កូ​វ៉ែត​។​

​សព្វាវុធ​កញ្ចប់​នេះ​រួមមាន មី​ស៊ី​លពី​អាកាស​ទៅ​អាកាស​រយៈ​ចម្ងាយ​មធ្យម​ចំនួន​៦៣ គ្រាប់ មី​ស៊ី​លពី​ដី​ទៅ​អាកាស​ចំនួន ៦៣ គ្រាប់ និង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​ចំនួន ៦៣ គ្រាប់​រួមជាមួយ​ឧបករណ៍​ពាក់ព័ន្ធ​ដូច​​ជា​ប្រព័ន្ធ​រ៉ា​ដា​និង​ប្រព័ន្ធ​ទំនាក់ទំនង​។​

​រដ្ឋបាលបៃដិ​ន​និយាយ​ថា ការលក់​នេះ​នឹង​គាំទ្រ​ដល់​គោលដៅ​សន្តិសុខ​ជាតិ​និង​គោលនយោបាយ​ការបរទេស​របស់​អាម៉េរិក ខណៈ​ពង្រឹងសមត្ថភាព​ការពារ​របស់កូ​វ៉ែត​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការលក់​ដែល​បាន​ស្នើ​ឡើង​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់កូ​វ៉ែត​ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​នាពេល​បច្ចុប្បន្ន​និង​អនាគត ដោយ​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​ប្រឆាំង​នឹង​តួអង្គ​អាក្រក់ៗ​នៅក្នុង​តំបន់​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អន្តរ​ប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធ​ដែល​ដំណើរការ​ដោយ​កងកម្លាំង​អាម៉េរិក​និង​បណ្តា​ប្រទេស​ឈូង​​សមុទ្រ​ដទៃទៀត​”​។​

​ក្រសួង​បាន​កត់សម្គាល់​ថា ក្រៅ​ពី​ការការពារ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពលរ​បស់ខ្លួន កូ​វ៉ែតក៏​ជា​ម្ចាស់ផ្ទះ​ដាក់​បុគ្គលិក​យោធា​និង​បុគ្គលិក​ស៊ីវិល​អាម៉េរិក​ជាង ៤.០០០ នាក់​ផង​ដែរ​។ សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ការលក់​នេះ​នឹង​មិន​ធ្វើឱ្យ​ប្រែប្រួល​តុល្យភាព​យោធា​ក្នុង​តំបន់​នោះ​ទេ​៕

​រដ្ឋបាលបៃដិ​ន​បាន​យល់ព្រម​លើ​ការលក់មី​ស៊ីលរយៈ​ចម្ងាយ​មធ្យម​ទំនើប​តម្លៃប​៣​ពាន់​លាន​ដុល្លារ​ដល់កូ​វ៉ែត