ដោយៈ ពៅនិមល / ភ្នំពេញ៖ ក្រសួងពាណិជ្ជកមកម្ពុជា បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី១៩ ដល់ ២២ ខែតុលា ខាងមុខ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ ទីក្រុងហូជីមិញ សហការជាមួយសមាគមម្ហូបអាហារទីក្រុងហូជីមិញ នឹងរៀបចំការតាំង ពិព័រណ៍អន្តរជាតិស្តីពី ផលិតផលម្ហូបអាហារ និងភេសជ្ជៈ ទីក្រុងហូជីមិញ លើកទី១ ឆ្នាំ២០២២ “The 1st Ho Chi Minh City International Exhibition of Food and Beverages 2022-HCMC FOODEX 2022 ក្រោមប្រធានបទ “Interconnection of Values and Development” ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍សាយហ្គន ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានរៀបរាប់ថាៈ ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងក្នុងទម្រង់ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយ តាមប្រព័ន្ធអនឡាញ ដោយផ្តោតសំខាន់ទៅលើផលិតផលទូទៅ និងការផលិតម្ហូបអាហារគ្រប់ប្រភេទ រួមមាន ផលិតផលកសិកម្មកែច្នៃ អាហារកំប៉ុង បច្ចេកវិទ្យាការវេចខ្ចប់ ជាដើម ។ល។ ជាមួយគ្នានេះ គណៈកម្មការរៀបចំពិព័រណ៍ តាមរយៈក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ និងក្រុមហ៊ុនកម្ពុជា ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ចូលរួម ដើម្បីធ្វើទំនាក់ទំនងទីផ្សារ និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគជាអន្តរជាតិ៕/V-PC

ចំណងជេីងរូបភាព៖ក្រសួងពាិជ្ជកម្មជូនដំណឹងការរៀបចំពិព័រណ៌ម្ហូបអាហារនៅវៀតណាម