ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដូន​ដូន​ស អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព ប្រឆាំង​ដាច់​នូវ​ការ​ញុះញង់​ណាមួយ​បង្ក​ឲ្យ​មាន​សង្គ្រាម​

1290
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក គឹម ងួន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ប្រឆាំង​ដាច់​នូវ​ការ​ញុះញង់​ណាមួយ​បង្ក​ឲ្យ​មាន​សង្គ្រាម ហើយក៏​មិនត្រូវ​ជឿ​ការឃោសនា​ដេក​ផ្ទះ​ឈ្នះ​ឯង​នោះដែរ​។ ការ​មានប្រសាសន​ដូច្នេះ ខណៈដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធ​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ជា​យុវជន​ក្នុង​ឃុំ​ដូន​ស ប្រមាណ​ជិត​៥០០​នាក់​។

​លោក គឹម ងួន បាន​មានប្រសាសន៍​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ជា​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព និង​ប្រឆាំង​ដាច់​នូវ​ការ​ញុះញង់​ណាមួយ បង្ក​ឲ្យ​មាន​សង្គ្រាម​។ លោក គឹម ងួន ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល​តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទីណា​មានទុក្ខ​លំបាក ទីនោះ​ពិតជា​មាន​វត្តមាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​បាន​ទាន់ពេលវេលា​។​

​លោក​បាន​បញ្ជាក់ទៀតថា ប្រទេស​កម្ពុជា គឺ​ធ្លាប់បាន​ឆ្លងកាត់​នៅ​ភ្លើងសង្គ្រាម​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​រាល់់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​បំផ្លិចបំផ្លាញ​អស់ តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា មានការ​រីកចម្រើន​ទាំង​ក្នុង​កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយបាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស ដូច្នេះ​ត្រូវ​រក្សាសុខ​សន្តិភាព​នេះ​ឲ្យ​ស្ថិតស្ថេរ​យូ​អង្វែង និង​ការពា​ដាច់ខាត​កុំ​ឲ្យ​កើតមាន​សង្គ្រាម​។​

​លោក គឹម ងួន បានធ្វើការ​ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំងប្រដាប់អាវុត​ទាំងអស់ ត្រូវការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត ជាពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ​ឲ្យ​បាន​រហ័ស​នៅក្នុង​មូលដ្ឋាន​។ មិនតែប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ បន្ត​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន ធ្វើជា​នាយករដ្ឋមន្ត្រី ដើម្បី​ការងារ​អភិវឌ្ឍ​ឲ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​ជា​បន្តបន្ទាប់​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម