ដោយ : ប.ជ័យ / បន្ទាយមានជ័យ: កម្ពស់ទឹកនៅអាងអូខៃដនបន្តហក់ឡើងយ៉ាងខ្លាំង ជាកម្រិតប្រកាសអាសន្នហើយ វាបាននឹងកំពុងគម្រាមកំហែង ទំនប់នេះ ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារបានទៅដល់គោលដៅដែលប្រឈមខ្ពស់បំផុត ត្រង់ចំណុចទឹកហក់ឡើងខ្លាំងនៅអាងទឹកអូរខៃដននាភូមិយាងនិងភូមិសុខសាន្តសង្កាត់និមិត្ត។
លោកបានដាក់បទបញ្ជាអោយមន្ត្រីអាជ្ញាធរ កងកម្លាំងចូលរួមទប់ទំនប់នេះបន្ថែមទៀត នៅថ្ងៃនេះ ។

បញ្ហាទឹកបន្តគម្រាមកំហែងទំនប់អាងអូខៃដននេះដែរ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបេសសកកម្មដោះស្រាយដីធ្លីនៅបឹងជង្រុកឈ្នះ ឈ្នះ ស្រុកម៉ាឡៃដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរខេត្ត អង្គភាពពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងចុះរកវិធីសាស្ត្រការពារ និងបង្ហូររំដោះទឹកចេញពីអាងនេះខ្លះ។
ពោលគឺដើម្បី ១:បញ្ជៀសការបាក់ទំនប់។២: បង្ការការលិចលង់លំនៅដ្ឋាន ផលប្រយោជន៍ប្រជាពលរដ្ឋ និងខូចខាតជាយថាហេតុហេដ្ឋារចនាសម្ព័ន្ធនានាជាពិសេសផ្លូវរថភ្លើង និងផ្លូវជាតិលេខ៥ ហើយតាំងពីព្រឹកមកទល់រសៀលនេះ កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ ប្រជាការពារ អ្នកពាក់ព័ន្ធបានកំពុងបន្តសកម្មផុលផុសច្រកដីក្នុងការុងទប់ទំនប់អាងនេះបន្ថែមទៀត ។

ទាក់ទងនឹងសភាពការទឹកជំនន់នៅក្នុងខេត្តនេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នៅក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្រុមការងារ ក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់ផងដែរ៕/PC