ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្រុមកីឡាកង់ភ្នំជម្រើសជាតិកម្ពុជាបាន និងកំពុងហ្វឹកហាត់យ៉ាងរលូននៅខេត្តសៀមរាបដើម្បីត្រៀមបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

ក្រុមដែលមានសមាជិកប្រាំបីនាក់កំពុងហ្វឹកហាត់នៅភូមិខ្នារសណ្តាយឃុំខ្នារសណ្តាយស្រុកបន្ទាយស្រីខេត្តសៀមរាប(ឧទ្យាជាតិព្រះជ័យវរ័្មននរោត្តមភ្នំគូលែន)ជាទីតាំងប្រកួតផ្ទាល់សម្រាប់ស៊ីហ្គេម២០២៣ ក្រោមការដឹកនាំដោយគ្រូបង្វឹក លោក អ៊ុច សុខវិបុល ដែលបាន ចាប់ផ្ដើមជំរុំនេះតាំងពីខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ។

គ្រូបង្វឹករូបនេះបាននិយាយពីស្ថានភាពរបស់ជំរុំទាំងការហ្វឹកហាត់ការស្នាក់នៅនិងបញ្ហាប្រឈមផ្សេងៗក៏ដូចជាការតាំងចិត្តរបស់ កូនក្រុម ទាំងមូលដើម្បីត្រៀមប្រជែងមេដាយជាលើកដំបូងជូនជាតិ លើ ប្រភេទ កីឡាកង់ភ្នំនេះ។

លោក អ៊ុច សុខវិបុលបាននិយាយថា ថា ការហ្វឹកហាត់គឺមាន វឌ្ឍនភាពជាបន្តបន្ទាប់ , ទីលានហ្វឹកហាត់ Performance កីឡាករ-កីឡាការីនី, លទ្ធផលនៃការប្រកួតជាតិ និងអន្តរជាតិ, ចំណេះដឹង និងជំនាញ, ការរស់នៅប្រកបដោយ សេចក្តីថ្លៃថ្នូរ។
ទាំងអស់នេះគឺកើតឡើងដោយកិច្ចការងារជំនាញមានផែនការជាក់លាក់មានការប្រតិបត្តិការតាមដានដោយយកចិត្តទុកដាក់ការធ្វើបច្ចុប្បន្នភាពឲ្យទាន់សម័យកាលកិច្ចសហការប្រកបដោយទំនុកចិត្ត និងទំនុកចិត្តរបស់ក្រុម គួបផ្សំនឹង ការគាំទ្រពីថ្នាក់លើដល់ថ្នាក់ក្រោម រួមមាន សហព័ន្ធកីឡាក្រសួងពាណិជ្ជកម្មស្ថាប័នកីឡាស្ថាប័ន អប់រំនិ ង ថ្នាក់ដឹកនាំប្រទេស។

ដោយបានហ្វឹកហាត់បានមួយឆ្នាំជាង ឆ្លងកាត់រដូវប្រាំង និង រដូវវស្សា កីឡាករ-កីឡាការិនី បានជួបនូវឧបសគ្គខ្លះៗក្នុងពេល ហ្វឹកហាត់ ទាំងកត្តាអាកាសធាតុ សម្ភារ និងធនធានថវិកាជាដើម ប៉ុន្តែគ្រូបង្វឹកដដែលរូបនេះបានសង្កត់ធ្ងន់ថាក្រុមទាំងមូលមិនទោរទន់តាមបញ្ហាទាំងនេះទេ និងតែងតែរិះរកមធ្យោបាយ ដើម្បីដោះស្រាយ ។
លោកថាកន្លងមកក្រុមការងារនិងកីឡាករ កីឡាការិនីជួបបញ្ហា ប្រឈម មួយចំនួននៅក្នុងកិច្ចការ និងការហ្វឹកហាត់ រួមមាន អាកាសធាតុ កង្វះកង់ គ្រឿងកង់ និងសម្ភារហ្វឹកហាត់ ថវិកា និងជំងឺជាដើម។ រដូវវស្សាមានភ្លៀងធ្លាក់ច្រើន ជាហេតុនាំឱ្យ ផ្លូវហ្វឹកហាត់មានដក់ទឹក បាក់ដីហូរច្រោះ រអិល រុក្ខជាតិ ស្មៅ បន្លាដុះលឿន បង្ករផលវិបាកក្នុងការហ្វឹកហាត់។

ជួនកាលដួលមានរបួសស្នាមខូចខាតកង់ គ្រឿងកង់ និងសម្ភារបាន សឹករិចរិលច្រើន។ រដូវប្រាំងខែចេត្រ ក្តៅខ្លាំង បង្កផលរំខានដល់ ពេល វេលាហ្វឹកហាត់របស់កីឡាករ-កីឡាការិនី។

លើសពីនេះកង្វះខាតឧបករណ៍ហ្វឹកហាត់GYMនិងសម្ភារៈកង់មួយចំនួនសម្រាប់ហ្វឹកហាត់កម្រិតជំនាញខ្ពស់។ ការយឺតយ៉ាវថវិកាឧបត្ថម្ភ ដោយខែ ព្រោះជំរុំត្រូវការចំណាយជាប្រចាំ។
យ៉ាងណា មិញ បញ្ហាគឺរមែងតែងកើតមាននៅក្នុងកិច្ចការ និង ការរស់នៅប្រចាំថ្ងៃ តែក្រុមការងារជំរំហ្វឹកហាត់គឺមិនបាន ទោរទន់ តាមបញ្ហាទាំងនោះទេគឺយើងតែងតែរិះរកមធ្យោបាយគ្រប់វិធីដើម្បីដោះស្រាយបញ្ហាទាំងអស់នោះព្រោះគំនិតរបស់យើងខ្ញុំគឺបញ្ហាកើតឡើងត្រូវតែដោះស្រាយ មិនទុកជាឧបសគ្គ។

កាលពីស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម កង់ភ្នំកម្ពុជា ធ្វើបានល្អដោយកៀកទៅនឹងការ ប្រជែងមេដាយ តាមរយៈកីឡាករ ឆាន ឆៃហ្វុង ឈរនៅលេខ៥ ខណៈកីឡាករ ហួត លយរស្មី ឈរនៅលេខ៦ ក្នុងកម្រិតអ្នករត់ ផ្តាច់មុខ២ជុំ ពីកីឡាករជើងខ្លាំងៗ និងមានបទពិសោធន៍ ស្រប ពេលកីឡាការិនី ខេន ម៉ាឡៃ និង យត់ កន្និកា នៅក្មេងខ្ចី ប៉ុន្តែ ក្លាហានជិះបានមុខកីឡាការិនីជើងខ្លាំងៗ និងមានបទពិសោធន៍។
គ្រូបង្វឹក អ៊ុច សុខវិបុល សម្ដែងក្ដីរីករាយ ព្រោះមើលឃើញថា ផែនការ ទិសដៅ យុទ្ធសាស្ត្រការអនុវត្តដែលបានដាក់ ធ្វើកន្លងមក គឺមានប្រសិទ្ធិភាពដើម្បីឈានឆ្ពោះគោលដៅក្នុងការក្រកួតប្រជែងដណ្តើមយកមេដាយជូនជាតិមាតុភូមិ។

ជុំវិញការប្រជែងមេដាយលោកអ៊ុច សុខវិបុលបានសង្កត់ធ្ងន់ថាយើង បានដាក់ក្តីរំពឹងខ្ពស់ ថានឹងអាចទទួលបានលទ្ធផលល្អនៃការប្រកួត ស៊ីហ្គេមនាពេលខាងមុខ។ យើងសម្លឹង Podium ក្តាលេខ១ ២ ៣។ យើងត្រូវការបំបែកកំណត់ត្រានៃកីឡាប្រណាំងកង់ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ក្នុងនាមពួកខ្ញុំជាគ្រូបង្វឹកជំនាញនិងក្រុមការងារព្រមទាំងកូន
សិស្សជាអត្តពលិកនៅរំជំហ្វឹកហាត់ទាំងអស់មានសេចក្តីសោមន្សរីករាយនឹងការទទួលបានឱកាសកិច្ចការនេះ។
កង់ភ្នំដែលជាវិញ្ញាសាក្នុងប្រភេទកីឡាទោចក្រយាននឹងត្រូវប្រកួតក្នុងស៊ីហ្គេមឆ្នាំ២០២៣នៅឧទ្យាជាតិព្រះជ័យវរ័្មននរោត្តម (ភ្នំគូលែន) ដែលវិញ្ញាសាកង់ភ្នំមានវិញ្ញាសាបន្ថែមទៀត ដូចជាបុរស-នារី (XCO Men-Women) បណ្តាក់បុរស-នារី (XCO Mix Relay) និង Eliminate បុរស-នារី៕សរន / N