ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យ បណ្ឌិត Anek Laothamatas រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍន៍ធនធានមនុស្ស និងការងារស្រាវជ្រាវ លើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

រូបថត ( លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យ បណ្ឌិត Anek Laothamatas រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ )

ក្នុងឱកាសនោះ ភាគីថៃ បានស្នើផ្តល់ជូនភាគីកម្ពុជា នូវសំណើផ្សេងៗ ដើម្បីចូលរួមលើក កម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងវិស័យអប់រំ ព្រមទាំងរឹតចំណងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរ។

សូមជម្រាបថា ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃ ព្រះរាជាណាចក្រថៃ ជាអាណាព្យាបាលគ្រឹះស្ថានឧត្តមសិក្សា ប្រមាណ ១៥០ កន្លែង និងមជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាសាស្ត្រ ប្រមាណ ៣០ កន្លែង៕ V / N