ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ បុគ្គលិករបស់នាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នចំនួន ២៥៤ រូប ត្រូវបានប្រកាសបញ្ចូលជាសមាជិក សមាជិកា គណបក្ស ប្រជាជន កម្ពុជាពេញសិទ្ធិនៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពលោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ នៅមន្ទីរគណបក្ស រាជធានីភ្នំពេញ។

លោកឃួង ស្រេង ជាអធិបតីភាពប្រកាសបញ្ចូល ជាសមាជិកសមាជិការគណបក្ស ប្រជាជន កម្ពុជាពេញសិទ្ធ

ក្នុងពិធីនោះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន ត្រូវបានតែងតាំងជាប្រធានសាខាគណបក្ស អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងលោក សៅ ភិរុណ អគ្គនាយករង BTV ជាអនុប្រធាន ដោយមានសមាជិក សមាជិកា សរុបចំនួន ២៥៤ រូប។

លោកឃួង ស្រេង ប្រគល់លិខិតតែងតាំងជូនលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន ក្រោយប្រកាដតែងតាំងជាប្រធានសាខាគណបក្សអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន

លោក ឃួង ស្រេង ប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងពីវីរៈភាពរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដោយសម្តេច មិនត្រឹមតែរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនប៉ុណ្ណោះទេ សម្តេចនៅបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋ ពីការរីករាលដាលពីជំងឺកូវីដ -១៩ ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យជំងឺនេះ បានថមថយ និងឈានទៅដល់ការបើកឱ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ ។ វីរៈភាពទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ មានទំនុកចិត្តយ៉ាងខ្លាំង រហូតបានសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ នេះជាមោទនៈភាពរបស់យើងជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

លោកបានបន្តទៀតថាៈ ក្នុងនាមជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវស្វែងយល់ពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ឱ្យបានច្បាស់ និងមើលឃើញឱ្យបានច្បាស់ពីវីរៈភាពរបស់មេគណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចតេជោ ហ៊ុន សែន។

លោកប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ ស្នើឱ្យបងប្អូនជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាថែរក្សាសន្តិភាព ដែលបានមកដោយលំបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង់៕/V

លោកឃួង ស្រេង ជាអធិបតីភាពប្រកាសបញ្ចូល ជាសមាជិកសមាជិការគណបក្ស ប្រជាជន កម្ពុជាពេញសិទ្ធ

បុគ្គលិករបស់នាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នចំនួន២៥៤រូបត្រូវបានប្រកាសបញ្ចូល ជាសមាជិកសមាជិការគណបក្ស ប្រជាជន កម្ពុជាពេញសិទ្ធិ