ដោយ៖​ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍ AFC U17 Asian Cup 2023 Qualifiersដែល ធ្វើនៅប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី៧ ខែតុលា​នោះ ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៧ឆ្នាំកម្ពុជាប្រកួតចាញ់ក្រុមម្ចាស់ផ្ទះអូស្ដ្រាលី០ទល់១០។

នេះជាការចាញ់ដ៏អាក្រក់បំផុតនៅក្នុងការប្រកួតលើកទី២នៃព្រឹត្តិការណ៍ដែលធ្វើនៅកីឡដ្ឋាន Sheppaton Sport City នាទីក្រុងមែលប៊នប្រទេសអូស្ដ្រាលី។ កម្ពុជាទើបតែប្រកួតចាញ់ក្រុមចិន០ទល់៩ក្នុងខណៈដែលក្រុមម្ចាស់ផ្ទះទើបតែប្រកួតឈ្នះក្រុមកោះម៉ារីអាណាខាងជើង២៣ទល់០នោះ។

កម្ពុជានៅសល់តែមួយប្រកួតប៉ុណ្ណោះសម្រាប់ការប្រកួតជម្រុះAFC U17 Asian Cup 2023 Qualifiersសម្រាប់ពូល G គឺជួបជាមួយក្រុមកោះម៉ារីអាណាខាងជើង ៕