​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ឃើញថា​អ្វីៗ​ដែល​អ្នក​ប៉ង​តែង​មិន​សម្រេច ហើយក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​បញ្ហា​ខ្លះ​ថែមទាំង​អូសបន្លាយ​ពេល​យូរ​នាំឱ្យ​រកាំចិត្ត​មិនតិច​ដែរ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ពី​តូចតាច​ក្លាយ​រីក​ជាធំ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស់​ណាស់​ផង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​លោកអ្នក​មិនត្រូវ​សម្រេចចិត្ត​អ្វីមួយ​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតឡើង​ច្រើនជាង​ផល​ល្អ ។​ក្នុង​រយៈពេល​នេះ​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា​មិនត្រូវ​បង្ករឿង​ឈ្លោះប្រកែក ជាមួយ​ចៅហ្វាយនាយ ឬ​ថៅកែ​ឡើយ​ពុំនោះ​អាច​នឹង​បាត់បង់​តួនាទី និង​កន្លែងធ្វើការ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

 

​ឆ្នាំខាល​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​មុន​លោកអ្នក​ហាមាត់​និយាយ​ស្តីបន្ទោស ឬ អប់រំ​នរណាម្នាក់​ឱ្យ​ចង់​ល្អ​ត្រូវ​ចេះ​ពិចារណា​ឱ្យបាន​ត្រឹមត្រូវ ប្រយ័ត្ន​ចង់ឱ្យ​គេ​ល្អ​សោះ​បែរជា​ត្រូវគេ​គុំ​គួ​ន​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​គឺ​ងាយ​មាន​បញ្ហា និង​កើតជា​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ច្រើនជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​៕

 

​ឆ្នាំថោះ​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ឆ្លង​ចូល​ខែតុលា​នេះ​ដួង​រាសី​បាន​ត្រឡប់មក​ខ្ពស់ត្រដែត ធ្វើឱ្យ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា និង​ធ្វើ​អ្វី​តែង​លូតលាស់​ឈានទៅ​មុខជា​លំដាប់​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ម្ល៉ោះហើយ​រាល់​ការប្រកប​ការងារ​លោក​អ្នក​ជួប​នូវ​រឿង​រាវ​ខ្វាយខ្វល់​ច្រើន និង​ពិសេស​ងាយ​ប៉ះទង្គិច​ផ្លូវចិត្ត​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

 

​ឆ្នាំរោង

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំរោង​ឈាន​ចូលដល់​ខែតុលា​នេះ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​ខ្លាំង​បន្តិច ម្ល៉ោះហើយ​នាំឱ្យ​ជួប​នូវ​រឿង​រាវ​មិនល្អ​យាយី​ច្រើន​។​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​ការសម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​នាពេល​ក្រោយ​ផង​។​ការប្រកប​ការងារ​ឃើញថា​មិន​ងាយ​ចប់ ហើយ​ធ្វើ​អ្វី​ក៏​យឺតយូរ និង​ពិសេស​មាន​បញ្ហា​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់ និង​ធូរ​ណាស់​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ត្រូវមាន​ចិត្ត​ត្រជាក់ មិនអាច​យក​កំហឹង​ទល់​កំហល់​បានឡើយ​បើ​ពុំនោះ​រឿង​តូចតាច​នឹង​រីក​ជាធំ​ជាក់​ជាពុំខាន​។​ចំណែក​ការ​ធ្វើវ​ដំណើរ​ចាក​ចេញពីផ្ទះ​វិញ​លោកអ្នក​មិនត្រូវ​ជួយ​យកអាសារ​គេ​ពេក​ទេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​វិញ​ប៉ុណ្ណោះ​។​ចំពោះ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ដោយ​បញ្ជូន​មិនទាន់ ឯ​ចៅហ្វាយនាយ​ក៏បង្ក​បញ្ហា​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អ​ថិ​ជន​បន្តិច​តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។
សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ច្រើនជាង​៕​ ​

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ចង់​ធ្វើ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​គាប់ប្រសើរ​ជានិច្ច​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ងាយ​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​កម្រើក​ទៅមុខ​គួរសម ហើយ​បើ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ឃើញថា​ល្អប្រសើរ​ផងដែរ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿជាក់​ហើយ​ផ្អែមល្ហែម​ចំពោះ​គ្នា​គួរសម​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ចង់​ធ្វើ​អ្វី​ឬ​ប៉ង​ធ្វើ​អ្វីមួយ​គឺ​តែង​ឆ្លើយតប​ផល​មកវិញ​គ្រាន់​ដូច​គាប់​បំណង​សឹង​ទាំងអស់ ។​ចំពោះ​បុគ្គលិក កម្មករ​ការធ្វើ​អ្វីមួយ​តែង​អាច​ទទួលបាន​ផល​សម្រេច​តាម​ក្តី​ប្រាថ្នា​សឹង​ទាំងអស់ និង​ព្រមទាំង​បាន​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ល្អូកល្អិន​នឹង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​លោកអ្នក​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក ទើប​ការ​រស់នៅក្នុង​ក្រុមគ្រួសារ​បាន​សុខកាយ​សប្បាយចិត្ត​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​
ចំពោះ​គូស្នេហ៍​ឱ្យ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ជ្រៀតជ្រែក​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឱ្យ​ប្រយ័ត្នប្រយែង និង​មិន​ត្រូវមាន​ចិត្តរឹង​មានៈ​យក​ត្រូវ​ខ្លួនឯង ប្រយ័ត្ន​ក្លាយជា​មនុស្ស​ឯក​កោ​។​ការប្រកប​ការងារ​ក្រុមមនុស្ស​ងាយ​រកាំចិត្ត​ដាក់​ណាស់​គប្បី​អត់ធ្មត់​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស់​ជាមួយ​អ្នកដទៃ​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ណាត់ ឬ​ជជែក​ពិភាក្សា​ជាមួយ​អ្នកដទៃ​តែង​ទទួលផល​គ្រាន់​ជាទី​កក់ក្តៅ ។​ក្នុងថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​មុខ​ជំនួញ​តូចធំ​ពីព្រោះថា​ផល​ល្អៗ​តែង​សម​ដូច​ប្រកប​ភាគច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​ឆ្នាំ​បាយ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​បើ​មានដំណើរ​ចេញ​កម្សាន្ត​នៅតាម​មាត់សមុទ្រ ទន្លេ បឹងបួ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​លង់ទឹក​ពីព្រោះថា​ងាយ​កើតឡើង​ជាង​សព្វមួយដង ។​ការប្រកប​ការងារ​ថ្ងៃនេះ​មាន​លេចចេញ​នូវ​រឿង​រាវ​មិនល្អ​ខ្លះៗ​កើតឡើង​នាំឱ្យ​ពុំ​សូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ពុំ​មានការ​ចម្រើន​លូតលាស់​ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕