ដោយៈ health.com.kh
ជំងឺ រលាក ថ្លើម ប្រភេទ A គឺជា ជំងឺឆ្លង ដ៏ ខ្លាំង មួយ ដែល វា បង្ក រោគ នៅលើ ថ្លើម និង បង្ក ឡើង ដោយ វីរុស រលាក ថ្លើម ប្រភេទ A តែម្តង ។ វីរុស ប្រភេទ នេះ នឹង បង្ក ជាការ រលាក និង ប៉ះពាល់ ដល់ សមត្ថភាព ក្នុង ការបំពេញ មុខងា រ របស់ ថ្លើម ។ អ្នក ទំនងជា អាច នឹង ឆ្លង ជំងឺ រលាក ថ្លើម ប្រភេទ A ពី ចំណីអាហារ ឬ ទឹក ដែល មាន មេរោគ ឬ អ្នកជំងឺ ។ ករណី ជំងឺ តិចតួច នោះ គឺ មិន មាន ទាមទារ ការព្យាបាល អ្វី ទាំងអស់ ហើយ អ្នកជំងឺ ភាគច្រើន នឹង ជា មក វិញ មួយរយ ភាគរយ ដោយ គ្មាន ការខូចខាត ថ្លើម អ្វី ទាំងអស់ ។

ការថែរក្សា អនាម័យ ល្អ ដូចជា ការលាង សម្អាត ដៃ ញឹកញាប់ គឺជា វិធីសាស្ត្រ ដ៏ ល្អ បំផុត ដើម្បី ការពារ ខ្លួន ពី ជំងឺ រលាក ថ្លើម ប្រភេទ A ។ ចំពោះ វ៉ាក់ស៊ាំ ជំងឺ នេះ គួរតែ ប្រើ លើ អ្នក ដែល ប្រឈម នឹង ជំងឺ នេះ ខ្លាំង បំផុត ប៉ុណ្ណោះ ។ រោគសញ្ញា របស់ ជំងឺ រលាក ថ្លើម ប្រភេទ A ជាធម្មតា មិន ចេញ ជា រោគសញ្ញា ភ្លាម ទេ រហូត ដល់ ពីរ បី សប្តាហ៍ ក្រោយ ឆ្លង ឯណោះ ៖
• អស់កម្លាំង
• ចង្អោ រ និង ក្អួត
• ឈឺ ពោះ ឬ មិន ស្រួល ក្នុង ពោះ ជាពិសេស នៅ តំបន់ ថ្លើម តែម្តង
• អត់ឃ្លាន អាហារ
• ក្តៅខ្លួន ស្ទេញៗ
• ទឹកនោម ពណ៌ ខ្មៅ
• ឈឺ សន្លាក់
• ស្បែក និង ភ្នែក ទៅ ជា លឿង ។

បើសិន ជា អ្នក មាន ជំងឺ រលាក ថ្លើម ប្រភេទ A អ្នក ប្រហែលជា មិន ឈឺ ធ្ងន់ ទេ ដែល វា នឹង បាត់ វិញ ក្នុង រយៈពេល ពីរ ទៅ បី សប្តាហ៍ ឬ ឈឺធ្ងន់ធ្ងរ រយៈពេល ច្រើន ខែ ។ មិនមែន អ្នកជំងឺ គ្រប់គ្នា សុទ្ធតែ មាន រោគសញ្ញា ទាំងអស់ ទេ ។
ចូរ ធ្វើការ ណាត់ជួប ជាមួយ គ្រូពេទ្យ បើសិន ជា អ្នក មាន រោគសញ្ញា របស់ ជំងឺ រលាក ថ្លើម ប្រភេទ A៕/PC