ដោយៈ health.com.kh
ការលាង ពោះវៀន អាច ប្រើ ពេល តែ ប៉ុន្មាន នាទី ប៉ុណ្ណោះ ។ មាន វិធីសាស្ត្រ ច្រើនណាស់ ដែល អ្នក អាច ធ្វើបាន ហើយ មួយចំនួន នោះ គឺ យក ចេញពី ទូរ ទឹកកក អ្នក តែម្តង ។ បើសិន ជា អ្នក ពិត ជា ចង់ លាង សម្អាត ពោះវៀន អ្នក មែន អ្នក ពិតជា រក អត្ថបទ បាន ត្រឹមត្រូវ ហើយ ។

ញ៉ាំ អាហារ សម្បូរ ជាតិ សរសៃ
ចូរ គិតថា វា គឺជា អំបោស ដែល អាច បោសសម្អាត អ្វីៗ នៅក្នុង ប្រព័ន្ធ រំលាយ អាហារ អ្នក បាន ព្រោះ ជាតិ សរសៃ ជា ជីវជាតិ ម្យ៉ាង ដែល មិន អាច រំលាយ និង ជួយ ឱ្យ ពោះវៀន កន្ត្រាក់ បានល្អ ។ និយាយ ឱ្យ ខ្លី ទៅ គឺថា កាលណា ញ៉ាំ ជាតិ សរសៃ កាន់តែច្រើន ពោះវៀន ធំ លាង កាន់តែ បាន ស្អាត ។ ផ្លែឈើ ( ស្ត្របឺ រី និង ផ្លែ ប៉ោ ម ) គ្រាប់ ធញ្ញជាតិ បន្លែ និង សណ្តែក សុទ្ធតែ ជា ប្រភព ដ៏ ល្អ ។ ចូរ ធ្វើយ៉ាងណា ញ៉ាំ ជាតិ សរសៃ ឱ្យបាន ពី ២០ ទៅ ៣៥ ក្រាម ក្នុង មួយថ្ងៃ ។ អាហារ ទាំងនេះ មិន ត្រឹមតែ ជួយ លាង សម្អាត ពោះវៀនធំ តែ វា មាន រសជាតិ ឆ្ងាញ់ ផ្តល់ សុខភាព និង អាច សម្រក ទម្ងន់ ទៀតផង ។

ទទួលទាន ទឹក ឱ្យបាន ច្រើន
ទឹក ធម្មតាៗ នឹង ជួយ ឱ្យ រាងកាយ បំពេញ មុខងារ បាន កាន់តែ ល្អ ជាង មុន ។ ចូរ ញ៉ាំ ទឹក ឱ្យបាន ៨ កែវ ក្នុង មួយថ្ងៃ ហើយ មើល ពណ៌ ទឹកនោម របស់ អ្នក ទៅ ។ បើសិនជា ទឹកនោម មាន ពណ៌ លឿងខ្ចី ឬ ថ្លា មានន័យ ថា អ្នក ទទួល ទាន ទឹក បាន គ្រប់គ្រាន់ តែ បើ សិន ជា ពណ៌ លឿងចាស់ វិញ មានន័យ ថា អ្នក គួរតែ ចាប់ផ្តើម ញ៉ាំ ទឹក ឱ្យបាន ច្រើន ទៀត ។
• គ្រឿង ស្រវឹង និង ភេសជ្ជៈ មាន ជាតិ ហ្គាស មិន ត្រូវបាន ចាត់ទុក ថា ជា ភេសជ្ជៈ គួរ ទទួល ទាន ឡើយ ព្រោះ វា នឹង ធ្វើឱ្យ អ្នក ខ្សោះ ជាតិ ទឹក កាន់តែខ្លាំង ។
• ការ ទទួលទាន ទឹក កាន់តែច្រើន អាចជួយ សម្រួល ដល់ អាការៈ ទល់លាម កដែរ ។ ជាតិ ទឹក ត្រូវបាន គេ យល់ថា ជា អ្នក ជួយ បន្ទន់ លាមក ហើយ ក៏ ជួយ បន្ថែម ជាតិ ទឹក លាង សម្អាត គ្រប់យ៉ាង ក្នុង ពោះវៀនធំ ផងដែរ ។

ញ៉ាំ បន្លែ ពណ៌ បៃតង
មិនមែន មាន តែ សារធាតុ Chlorophyll ទេ ដែល ផ្តល់ ពណ៌ បៃតង ដល់ បន្លែ នោះ តែ វា ក៏ ជួយ លាង សម្អាត និង សម្រួល ដល់ ជាលិកា ក្នុង ផ្លូវ រំលាយ អាហារ ផងដែរ ។ ក្រៅពី ផ្តល់ ជា ជាតិ សរសៃ ពណ៌ បៃតង អាច ជួយ ជួសជុល ពោះវៀន ថែមទៀត៕/PC