ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ស្តេច​ថៃ​ព្រះបាទ មហា វេជ្ជ​រ៉ា​ឡុងកន កាលពី​ថ្ងៃ​សុក្រ​បាន​យាង​ទស្សនកិច្ច​មន្ទីរពេទ្យ​មួយ​ដែល​ព្យាបាល​អ្នករងរបួស​ពី​ការវាយប្រហារ​ដោយ​កាំភ្លើង​និង​កាំបិត​ដោយ​​ប៉ូលិស​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​ម្នាក់​កាល​ពី​មួយ​ថ្ងៃ​មុន​ដែល​បាន​សម្លាប់​មនុស្ស​៣៦​នាក់​។​

​ស្តេច​ថៃ​បាន​ជួប​សួរសុខទុក្ខ​អ្នក​នៅ​មាន​ជីវិត​ពី​ការវាយប្រហារ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ការសម្លាប់​រង្គាល​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ថៃ​នៅពេល​មឈូស​ដាក់​សាកស​ព​ជនរងគ្រោះ ដែល​២៤​នាក់​ជា​កុមារ ត្រូវបាន​បញ្ជូន​ទៅកាន់​វត្ត​កាលពី​ពេល​មុន​នោះ​ដើម្បី​ប្រគល់​អោយ​សាច់ញាតិ​ក្រុមគ្រួសារ​។​

​ស្តេច​ថៃ​ព្រះបាទ មហា វេជ្ជ​រ៉ា​ឡុងកន និង​មហេសី មហា​ក្សត្រិយ៍ ស៊ូ​ធីតា សួរសុខទុក្ខ​សាច់ញាតិ​ជនរងគ្រោះ​ពី​ការវាយប្រហារ​នៅ​មណ្ឌល​ថេទាំ​កុមារ​

​ក្នុង​ថ្ងៃ​ដដែល​នាយករដ្ឋមន្ត្រី​ថៃ​បាន​បាក់​បាច់ផ្កា​នៅ​មណ្ឌលកុមារ​កើតហេតុ​នៅក្នុង​ខេត្តណ​ង បួ​រ ឡាំ​ភូ ភាគ​ឦសាន​ហើយ​បាន​ប្រគល់មូល​ប្ប​ទានបត្រ​(​សែ​ក​)​ប្រាក់​ដល់​គ្រួសារ​ជនរងគ្រោះ​។​

​នៅ​វត្ត​មួយ មឈូស​ពណ​ស​និង​មាស​ចំនួន​ដប់ ដែល​ខ្លះ​តូច​ស្រដៀង​នឹង​ប្រអប់​ដាក់​ប្រដាប់​ក្មេង​លេង​ត្រូវបាន​លើ​បញ្ចូល​ក្នុង​ទូ​ក្លាស្សេ​នៅ​ពេល​ល្ងាច​មុន​ការ​ធ្វើ​បុណ្យ​បី​ថ្ងៃ​តាម​ប្រពៃណី​នៅមុន​ការ​បូជ្ញា​។​

​ឪពុក​វ័យក្មេង​ម្នាក់​ដែល​មុខ​ជោគជាំ​ដោយ​ទឹកភ្នែក ត្រូវបាន​អ្នក​កាន់ទុក្ខ​ដទៃ​ទៀត​គ្រាហ៍​ចេញ​ទៅ​ក្រោយ​មើល​មឈូស​កូន​ត្រូវបាន​គេ​លើក​បញ្ចូល​ក្នុង​ទូរ​ក្លាស្សេ​។​

​មុន​នេះ​នៅ​មណ្ឌល​កុមារ ឪពុក​ម្តាយ​​បាននាំគ្នា​ដាក់​បាច់ផ្កា​ពណ៌​ស​នៅ​ជណ្តើរ​អាគារ​នៅ​ពេល​ថ្ងៃ​ក្តៅ​ចាំង​មក​លើ​ពួកគេ​។​

​សូមបញ្ជាក់​ថា អ្នកស្លាប់​រួម​មាន​គ្រូ​មាន​ផ្ទៃពោះ​ម្នាក់​។​ប្តី​របស់​គាត់​លោក សេក​សាន ស្រ៊ី​រ៉ា​ច​(Seksan Srirach)​បាន​សរសេរ​បង្ហោះ​ថា «​ខ្ញុំ​សូម​អរ​គុណ​លោកអ្នក​ចំពោះ​ការគាំទ្រ​ខ្ញុំ​និង​គ្រួសារ​។​ភរិយា​របស់ខ្ញុំ​​បាន​បំពេញ​ភារកិច្ច​ប្រចាំ​ថ្ងៃ​ជា​អ្នក​គ្រូបង្រៀន​ម្នាក់​។​សូម​អោយគាត់​ក្លាយជា​អ្នក​គ្រូបង្រៀន​នៅ​ឋានសួគ៌ និង​កូន​របស់​ខ្ញុំ​ជួយ​មើល​ថែម្តា​របស់​វា​នៅ​ឋានសួគ៌​ផង​»​។​

​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ដែល​ទិញ​ដោយ​ខុស​ច្បាប់​របស់​ខ្លួននិង​កាំបិត​មួយ អតីត​ប៉ូលិស​ឈ្មោះ​ប៉ាន​យ៉ា ខាម​រ៉ាប​(Panya Kamrab)​បានសំរុកចូលក្នុងបន្ទប់កុមារកំពុងដេកពេលថ្ងៃត្រង់និងធ្វើការ​ចាក់​និង​បាញ់សម្លាប់​មិន​រើសមុខ​នៅ​មណ្ឌល​ថែ​ទាំង​កុមារ​​មួយ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។​

ក្រោយ​ការវាយប្រហារ អតីត​ប៉ូលិស​ដែល​មាន​ប្រវត្តិ​ប្រើ​ថ្នាំញៀន​បាន​ភៀសខ្លួន​តាម​រថយន្ត​មួយ​ទៅ​ផ្ទះ​និង​បាន​បាញ់សម្លាប់​ប្រពន្ធ​និង​កូន​មុន​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​។​

​សរុប ក្មេង​២៤​នាក់​និង​មនុស្ស​ធំ​១២ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​។​

​សោកនាដកម្ម​នេះ​បាន​កើត​ឡើង​មិន​ដល់​បី​ឆ្នាំ​ផង​បន្ទាប់ពី​ទាហាន​ម្នាក់​នៅក្នុង​ខេត្ត​ណា​ខន រ៉ា​ត​ចា​សី​ម៉ា បាន​បាញ់​សម្លាប់​មនុស្ស​២៩​នាក់​ក្នុង​ការប្រព្រឹត្ត​ដូច​កម្រោលចូល​អស់​១៧​ម៉ោង មុន​ត្រូវ​សម​ត្ថ​​កិច្ច​បាញ់សម្លាប់​។​កាលពី​ជិត​មួយ​ខែ​មុន នាយទាហាន​ម្នាក់​ក៏បាន​បាញ់សម្លាប់​សហការី​ពីរ​នាក់​ក្នុង​បន្ទាយ​ទាហាន​ក្នុង​ក្រុង​បាងកក​៕